កូរ៉េខាងត្បូង៖ តារាសម្តែងស្រី Son Ye Jin បានបង្ហាញខ្លួនដ៏គួរឲ្យចាប់អារម្មណ៍ ពេលចូលរួម នៅលើកម្រាលព្រំក្រហមលើកដំបូងរបស់នាង ក្នុងរយៈពេល ២ ឆ្នាំ ចាប់តាំងពី សម្រាលបានកូនប្រុសដំបូង នៅចុងឆ្នាំ ២០២២ ។
តារាសម្ដែងស្រី Son Ye Jin បានបង្ហាញខ្លួន នៅលើកម្រាលព្រំក្រហម ក្នុងពិធីបើក មហោស្រពភាពយន្ត Bucheon International Fantasy Film Festival (BIFAN) លើកទី ២៨ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសិល្បៈ Bucheon កាលពីរសៀលថ្ងៃទី ៤ ខែកក្កដា កន្លងទៅនេះ។
អ្វីដែលគួរឲ្យយកចិត្តទុកដាក់ខ្លាំងជាងនេះ តារាស្រីរូបនេះ បានចេញមកេ ជាមួយនឹងការរៀបចំខ្លួន ស្លៀករ៉ូបវែងពណ៌ស បង្ហាញរាងស្លីមស្អាត និងសម្រស់ដ៏លេចធ្លោ ខណៈនៅលើបណ្ដាញសង្គម ទស្សនិកជនជាច្រើនបានសរសើរ Son Ye Jin ថា រក្សាបានរាងស្អាត ធ្វើឱ្យសម្រស់ អ្នកម្ដាយកូនមួយរូបនេះ កាន់តែមានភាពទាក់ទាញ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]