កូរ៉េខាងត្បូង៖ Cha Eunwoo គឺជាតារាសម្ដែងនិងតារាចម្រៀងប្រុស ដ៏មានទេពកោសល្យម្នាក់ ដែលជារឿយៗ តែងតែត្រូវបានអ្នកគាំទ្រសរសើរថារូបគេ ពិតជាល្អឥតខ្ចោះសឹងតែគ្រប់មុខ ព្រោះក្រៅពីពូកែច្រៀងនិងសម្ដែងហើយ គេក៏មានសម្រស់ស្រស់សង្ហាខ្លាំងណាស់ដែរ។

Cha Eunwoo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្ងៃទី៥ខែកក្កដាម្សិលមិញ Eunwoo បានចេញមកបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ក្រោយបង្ហាញខ្លួនក្នុងកម្មវិធីលេងបាញ់ទឹកដ៏ធំប្រចាំឆ្នាំ នៅកូរ៉េគឺ 2024 WaterBomb Festival ។

រូបភាព​​ថ្មីរបស់ Cha Eunwoo
រូបភាព​​ថ្មីរបស់ Cha Eunwoo

ក្រៅពីបានបង្ហើរសំនៀងដ៏ពីរោះដោយបានឡើងសម្ដែងលើឆាកហើយ Eunwoo ក៏បានលេងបាញ់ទឹកជាមួយនឹងអ្នកគាំទ្រ ជាមួយនឹងកាំភ្លើងបាញ់ទឹកដ៏ធំ ធ្វើឲ្យរូបគេទទឹកជោកអស់។ ដោយសារតែ Eunwoo បានពាក់អាវពណ៌សនិងខោពណ៌សនោះទើបទឹកបានសើមឃើញដល់ដើមទ្រូងខាងក្នុង រឹតតែធ្វើឲ្យអ្នកគាំទ្រចំហមាត់ កោតសរសើរនឹងសម្រស់តារាប្រុសម្នាក់នេះថាទោះជាសើមខ្លួនជោក ទាំងមុខទាំងសក់យ៉ាងណាក៏រូបគេនៅតែសង្ហា៕

រូបភាព​​ថ្មីរបស់ Cha Eunwoo
រូបភាព​​ថ្មីរបស់ Cha Eunwoo
រូបភាព​​ថ្មីរបស់ Cha Eunwoo
វីដេអូ

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]