កូរ៉េខាងត្បូង៖ ប្រិយមិត្តអ្នកគាំទ្រវិស័យចម្រៀង KPOP ប្រាកដជាដឹងហើយថា តារាចម្រៀងមិនថាប្រុសឬស្រីរបស់កូរ៉េខាងត្បូងសុទ្ធតែមានរាងរៅស្គមស្រឡៅស្រឡូនស្អាត គឺមិនសូវឃើញនរណាម្នាក់ឡើងទម្ងន់ខ្លាំងនោះទេ។
ប៉ុន្តែការកំណត់បែបនេះបានធ្វើឲ្យតារាចម្រៀងខ្លះខំតមអាហារ ក៏ដូចជាបង្អត់អាហារខ្លួនឯងដើម្បីថែរាងឲ្យនៅតែស្រស់ស្អាត គ្រាន់តែតារាស្រីខ្លះ ព្យាយាមបង្អត់អាហាររហូតដល់ស្គមស្គាំងខ្លាំង។
ជាក់ស្ដែងនៅក្នុងរូបភាពថ្មីបង្ហោះដោយកញ្ញា Minnie ជាសមាជិករបស់ក្រុមចម្រៀងនារី (G)I-DLE បានធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភពីសុខភាពរបស់នាង ក្រោយឃើញនាងថតនៅឯសមុទ្រជាមួយនឹងការពាក់អាវកាក់តូច បញ្ចេញល្វែងលើនិងក្បាលពោះរាបស្មើគូជាមួយនឹងសំពត់ខោប៊យ និងអាវក្រៅខោប៊យ។
នៅក្នុងរូបភាពនេះ គេអាចឃើញ Minnie ស្គមរហូតដល់ឃើញឆ្អឹងជំនីដែលទោះនាងមានតែស្នាមញញិម និងមើលទៅស្រស់ស្រាយ ក៏អ្នកគាំទ្រទទូចឲ្យតារាស្រីម្នាក់នេះខំញ៉ាំអាហារ ដើម្បីឡើងទម្ងន់ជាងនេះ ដោយសារបារម្ភពីសុខភាពរបស់នាង៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]