កម្សាន្ត៖ ធ្វើឲ្យហ្វេនជាច្រើន មានការចាប់អារម្មណ៍ បន្ទាប់ពី តារាស្រី Victoria និងស្វាមី ដែលជា អតីតកីឡាករបាល់ទាត់ លោក David Beckham បានបង្ហាញខ្លួន តុបតែងក្នុងឈុតរ៉ូប និងអាវកាក់ ដែលជាឈុតរៀបការរបស់ពួកគេ កាលពី ២៥ឆ្នាំមុន។
នៅក្នុងនោះដែរ ប្ដីប្រពន្ធមួយគូនេះ ធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ ចំពោះរូបភាព ដែលបានបង្ហោះ នៅពេលអ្នកទាំងពីរ បានស្លៀកពាក់ឈុតអាពាហ៍ពិពាហ៍របស់ពួកគេម្តងទៀត ដែលហាក់ដូចជា បានរំលឹកខួបអាពាហ៍ពិពាហ៍លើកទី ២៥ ឆ្នាំ របស់ពួកគេ។
មិនត្រឹមតែប៉ុណ្ណោះ គូស្វាមីភរិយាមួយនេះ បានបង្កើតសម្លៀកបំពាក់របស់ពួកគេឡើងវិញ និងមានកៅអីពីរ ដូចកាលពីពិធីមង្គលការរបស់ពួកគេ កាលពីឆ្នាំ ១៩៩៩។ ហើយនៅក្នុងការបង្ហោះនោះ អ្នកទាំងពីរបានដាក់ស្លាកឈ្មោះកូនៗរបស់ពួកគេ ហើយបង្ហាញ ពីក្ដីស្រឡាញ់ចំពោះពួកគេខ្លាំងណាស់៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]