កូរ៉េខាងត្បូង៖ ជឿជាក់ថាប្រិយមិត្តទាំងអស់ប្រាកដជាស្គាល់តារាសម្ដែងប្រុសលំដាប់ A របស់កូរ៉េខាងត្បូងគឺលោក Lee Minho ដែលគ្រប់គ្នាស្គាល់ក្នុងនាមតួអង្គ "គូ ចុងផ្ចូ" ក្នុងរឿង "កន្លក់បាក់ស្លាប កុលាបមានស្នេហ៍" ព្រមទាំងរឿងល្បីៗរបស់លោកជាច្រើនទៀតដូចជា "Legend of The Blue Sea" និង "The King: Eternal Monarch" ហើយថាលោកពិតជាសង្ហាខ្លាំងណាស់។
ប៉ុន្តែថ្មីៗនេះក្រោយបាត់មុខពីសិល្បៈមួយរយៈ Lee Minho បានត្រឡប់មកវិញនិងរងការរិះគន់ពីសម្រស់របស់លោក ដោយអ្នកលេងបណ្ដាញសង្គមមួយចំនួនលើកឡើងថា លោកពិតជាឡើងទម្ងន់ខុសពីមុនខ្លាំងណាស់ តាមរយៈរូបភាពដែលលោកបានចូលរួមផ្សព្វផ្សាយពីផលិតផលគ្រឿងសម្អាងមួយ។
ជាងនេះទៅទៀត ពួកគេបានហៅលោកថា "លោកពូ" ហើយបានរិះគន់ថាលោកមិនសមនឹងធ្វើអ្នកតំណាងផលិតផលថែរក្សាសម្រស់ទាល់តែសោះ ព្រោះផ្ទៃមុខលោកមូលធំ។ យ៉ាងណាមិញក៏មានអ្នកគាំទ្រចេញមកការពារតារាប្រុសវ័យ៣៧ឆ្នាំនេះដែរថា រូបគេនៅតែសង្ហាទោះបីឡើងទម្ងន់បន្តិចមែន ហើយអាចមកពីស្ត្រេសនិងមានការងារច្រើនទើបរាងខុសពីមុនបែបនេះ៕
ប្រភព៖: todayonline
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]