ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ​ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ​ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ ។ ប្រាសាទនេះបានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក​ ខេត្តព្រះវិហារ​ ភាគខាងជើងនៃប្រទេសកម្ពុជា ​ដោយឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺ "សិខរិស្វរ និងភទ្រស្វរ" ដោយព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបសព្រះបាទជ័យវរ្ម័នទី២ បាននាំសិវសិង្គ ស្រីសិខរិស្វរ ពីលិង្គបុរី (វត្តភូ) មកតម្កល់លើភ្នំព្រះវិហារ ហើយប្រាសាទត្រូវបានសាងសង់ដោយបុព្វបុរសខ្មែរ​ ជាអតីតក្សត្រ ចំនួន ៨ព្រះអង្គ មានដូចជា៖

១. ព្រះបាទជ័យវរ្ម័នទី២ (គ.ស. ៨០២ - ៨៥០)

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

២. ព្រះបាទយសោវរ្ម័នទី១​ (ឝ.ស. ៨៨៩ - ៩០០)

៣. ព្រះបាទសូរ្យវរ្ម័នទី១ (ឝ.ស. ១០១០ - ១០៥០)

៤. ព្រះបាទឧទយាទិត្យវរ្ម័នទី២ (ឝ.ស.១០៥០ - ១០៦៦)

៥. ព្រះបាទហស៌វរ្ម័នទី៣ (ឝ.ស. ១០៦៦ - ១០៧៩)

៦. ព្រះបាទជ័យវរ្ម័នទី៦​ (ឝ.ស. ១០៨០ - ១១០៦)

៧. ព្រះបាទធរណីន្ទ្រវរ្ម័នទី១ (ឝ.ស. ១១០៧ -​ ១១១២)

៨. ព្រះបាទសូរ្យវរ័្មនទី២​ (ឝ.ស. ១១១៣-១១៥០)

"កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប"

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]