បរទេស៖ បន្ទាប់ពីការប្រគុំតន្ត្រីនៅទីក្រុង Amsterdam នៅល្ងាចថ្ងៃទី ៥ ខែកក្កដាកន្លងទៅនេះ តារាចម្រៀងស្រី Taylor Swift បានចាកចេញពីឆាក ជាមួយនឹងគូស្នេហ៍ លោក Travis Kelce ដែលបានដើរឱបគ្នា យ៉ាងស្និទ្ធស្នាល។
នៅក្នុងវីដេអូ ដែលបានចែករំលែក ដោយទស្សនិកជននៅលើ X (Twitter) បានបង្ហាញឲ្យឃើញថា តារាចម្រៀងស្រី Taylor និង គូស្នេហ៍ លោក Travis បានដើរចេញពីឆាកដោយកាន់ដៃគ្នា ហើយអ្នកទាំងពីរ បានគ្រវីដៃទៅកាន់អ្នកគាំទ្រ ខណៈដែលពួកគេធ្វើដំណើរទៅកាន់ច្រកចេញ។ បន្ទាប់មក ពួកគេក៏បានកៀកដៃគ្នាទៅវិញទៅមក ហើយគូស្នេហ៍របស់តារាស្រីរូបនេះ បានថើបសក់របស់នាងថ្នមៗ ចំពេលមានការអបអរសាទរពីអ្នកគាំទ្រ។
ក្នុងនោះដែរ តារាស្រី Taylor Swift ក៏បានបង្ហាញខ្លួន ដោយបានស្លៀករ៉ូបពណ៌ខៀវ ពីកម្មវិធី ខណៈមិត្តប្រុសរបស់នាង ពាក់អាវក្រណាត់ពណ៌ស ស្បែកជើងប៉ាតា និងមួកកីឡាបេស្បល ខណៈដែលគូស្នេហ៍តារាមួយគូនេះ មើលទៅពោរពេញដោយភាពរីករាយ និងផ្អែមល្ហែម៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]