កម្សាន្ត៖ ដូចដែលប្រិយមិត្តបានស្គាល់ហើយថា Jennie គឺជាតារាចម្រៀងដ៏លេចធ្លោម្នាក់ប្រចាំក្រុមចម្រៀងនារី BLACKPINK និងជាអ្នកនាំលេងម៉ូតថ្មីៗ ដូចជាមនុស្សម្នាក់ដ៏មានឥទ្ធិពល ព្រោះមិនថានាងធ្វើអ្វីក៏មានអ្នកចាប់អារម្មណ៍ដែរ។

 Jennie 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ នាងបែរជាត្រូវគេរិះគន់ និងបង្ហាញការមិនពេញចិត្ត បន្ទាប់ពីនាងបានថតជាមួយនឹងបុរសម្នាក់ ដែលមានបញ្ហារឿងអត្តចរិតក៏ដូចជាធ្លាប់មានរឿងអាស្រូវផ្លូវភេទជាច្រើន។ ក្នុងនោះ នាប៉ុន្មានសប្តាហ៍មុន Jennie បានបង្ហោះរូបខ្លួនស្លៀកឈុត ADIDAS និង CLOT ដែលជាម៉ាកសម្លៀកបំពាក់បែបកីឡា ដែលគ្រប់គ្រងដោយលោក Edison Chen ដែលក្នុងនោះក៏មានរូបថតនាងថតជាមួយនឹងតារាប្រុសម្នាក់នេះដែរ។

 Jennie 

បុរសឈ្មោះ Edison Chen នេះមានបញ្ហាមិនចេះចប់មិនចេះហើយ ដោយធ្លាប់ឈ្លោះប្រកែកគ្នាជាមួយនឹងអ្នកបើកតាក់ស៊ីកាលពីឆ្នាំ២០០៧ រហូតដល់ឈានដល់ការទាត់ឡានគេនិងត្រូវប៉ូលិសចាប់ខ្លួន។ មួយឆ្នាំបន្ទាប់មក រូបថតបែបស្និទ្ធស្នាលរវាងគេនិងតារាស្រីជាច្រើនបានបែកធ្លាយពេញបណ្ដាញសង្គម ហើយកាលពីឆ្នាំ២០១១ មានរូបថតបែកធ្លាយថាបុរសម្នាក់នេះបានថើបនិងប៉ះពាល់នារីអាយុ១៦ឆ្នាំម្នាក់ ដែលធ្វើឲ្យមានការរិះគន់យ៉ាងចាស់ដៃ។

 Jennie និង Edison Chen 
 Jennie និង Edison Chen 

ដូច្នេះហើយទើប អ្នកប្រើបណ្ដាញសង្គមបានរិះគន់ទៅលើ Jennie ដែលចង់បំពេញការងាររួមជាមួយនឹងបុរសម្នាក់នេះ ហើយអ្នកខ្លះបានស្នើសុំឲ្យនាងបញ្ឈប់ ប៉ុន្តែចំពោះមតិផ្សេងទៀតបានលើកឡើងថា នេះជាសិទ្ធិឯកជនរបស់នាងក្និងការសហការការងារជាមួយអ្នកណាក៏បាន ដែលនាងចង់៕  

 Jennie 
 Jennie 

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]