បរទេស៖ តារាចម្រៀង លោក Justin Bieber បានបង្ហាញខ្លួន ក្នុងការសម្តែងការប្រគុំតន្រ្តី នៅក្នុងពិធីជប់លៀង មុនរៀបការ(Pre-Wedding) របស់កូនប្រុសមហាសេដ្ឋី Mukesh Ambani នៅទីក្រុង Mumbai ប្រទេសឥណ្ឌា ជាមួយនឹងប្រាក់ជួល រហូតដល់ ១០ លានដុល្លារ។
យោងតាម ប្រភពTMZ លោក Anant Ambani ដែលជាកូនប្រុសពៅ របស់មហាសេដ្ឋី Mukesh Ambani ទើបតែបានធ្វើពិធីមង្គលការជាមួយ Radhika Merchant ដែលជាកូនស្រីរបស់អ្នកជំនួញអ្នកមាន កាលពីល្ងាចថ្ងៃទី ៥ ខែកក្កដា នៅមជ្ឈមណ្ឌលវប្បធម៌ Nita Mukesh Ambani ។ នេះជា ពិធីមុនអាពាហ៍ពិពាហ៍បែបប្រពៃណីឥណ្ឌា ដែលគ្រួសារពីរជួបជុំគ្នា ច្រៀងរាំជាមួយគ្នា ហើយតារាចម្រៀងប្រុស សញ្ជាតិកាណាដា លោក Justin Bieber ត្រូវបានអញ្ជើញឱ្យសម្តែងជាមួយតារាបូលីវូដជាច្រើន ផងដែរ។
តារាចម្រៀង Justin Bieber បានសម្ដែង នៅក្នុងកម្មវិធីជប់លៀងដោយបង្ហាញក្បាច់រាំសិ.ចស៊ី ហើយអញ្ជើញអ្នកទាំងអស់គ្នាមកច្រៀងតាម។ ជាមួយគ្នានេះដែរ តារាចម្រៀងប្រុសរូបនេះ បានតុបតែងខ្លួន ពាក់អាវពណ៌ស និងឈុតខោពណ៌ខ្មៅ រួមផ្សំជាមួយនឹងស្បែកជើងស្បែកខ្ពស់ និងមួកកីឡាបេស្បល ពាក់ត្រឡប់ទៅខាងក្រោយ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]