អាមេរិក៖ ជីវិតស្នេហារបស់តារាចម្រៀង Selena Gomez និងផលិតករ Benny Blanco នៅតែរក្សាភាពផ្អែមល្ហែម ហើយជារឿយៗពួកគេតែងតែចេញមកបង្ហោះរូបស្និទ្ធស្នាលជាមួយគ្នា ធ្វើឲ្យអ្នកគាំទ្រមានការកោតសរសើរថាអ្នកទាំងពីរមើលទៅគួរឲ្យច្រណែនណាស់។

 Selena Gomez និងផលិតករ Benny Blanco
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ កាលពីថ្ងៃទី៤ខែកក្កដា ជាថ្ងៃសហរដ្ឋអាមេរិកបានទទួលឯករាជ្យភាពពីចក្រភពអង់គ្លេសនោះ Selena និងមិត្តប្រុសបានឆ្លៀតបង្ហោះរូបថតអបអរជាមួយគ្នាយ៉ាងផ្អែមល្ហែម។

 Selena Gomez និងផលិតករ Benny Blanco

នៅក្នុងរូបភាពនោះ លោក Benny Blanco បានឱបក Selena ពីខាងក្រោយ និងបានយកដៃក្រសោបរាងកាយនាងយ៉ាងស្និទ្ធស្នាល ឯ Selena វិញបានញញិម មើលទៅពិតជាមានសេចក្ដីសុខខ្លាំងណាស់ហើយ Benny ក៏បានបង្ហោះរូប Selena នៅក្នុង Story នៃគណនី Instagram របស់គេផងដែរ។

 Selena Gomez និងផលិតករ Benny Blanco

Selena ពិតជាស្រស់ស្អាតខ្លាំងណាស់នៅក្នុងឈុតមួយនេះដោយបានស្លៀករ៉ូបពណ៌សរឹបរាងនិងបូរឹបសក់ពណ៌សដូចគ្នា បង្ហាញផ្ទៃមុខដ៏ស្រស់ស្អាតជាមួយនឹងក្រវិលកងធំៗ៕  

រូបភាព​​ថ្មីរបស់ Selena Gomez និងផលិតករ Benny Blanco

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]