កម្ពុជា៖ កាលពីយប់ថ្ងៃទី៧ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ មានការភ្ញាក់ផ្អើលមួយបានកើតឡើង និងមានការបង្ហោះសារបន្តបន្ទាប់គ្នាស្ដីពីទិដ្ឋភាពនៃការ ទស្សនា «ល្ខោនបាសាក់» ពីសំណាក់ប្រជាពលរដ្ឋជាច្រើននៅផ្សារទំនើបមួយកន្លែង នាក្រុងភ្នំពេញ។

យោងតាមរយៈរូបភាពទាំងនេះ គេឃើញថា «ល្ខោនបាសាក់» នៅតែទទួលបានប្រជាប្រិយភាពក្នុងស្រទាប់ប្រជាជនខ្មែរ ព្រោះគេឃើញថា បងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមទស្សនាយ៉ាងកុះករ ខ្លះឈរ ខ្លះក៏អង្គុយក្រាលកន្ទេលនៅពីមុខឆាកល្ខោន ខ្លះអង្គុយផ្ទាល់នឹងឥដ្ឋ ហើយម្នាក់ៗពិតជាមានទឹកមុខស្រស់ញញិម ទស្សនាការសម្ដែងល្ខោននេះយ៉ាងជក់ចិត្តដិតអារម្មណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានប្រជាជនពលរដ្ឋបានលាន់មាត់ថា ធ្លាប់តែទស្សនាការប្រគុំតន្ត្រីបែបទំនើប តែម្ដងនេះ មកទស្សនាល្ខោនបាសាក់ខ្មែរ នៅកណ្ដាលផ្សារទំនើប ពិតជាឲ្យអារម្មណ៍ថាប្លែក និងពិសេសខ្លាំងណាស់ ហើយនេះជាសកម្មភាពមួយស្ដែងឲ្យឃើញពីការថែរក្សានិងផ្សព្វផ្សាយវប្បធម៌ខ្មែរ ខណៈដែល «ល្ខោនបាសាក់» ពុំសូវមានការសម្ដែងញឹកញាប់ដូចមុននោះឡើយ៕  

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]