កាលពីថ្ងៃសុក្រ ១៤ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី​ ៥ ខែ កក្កដា ឆ្នាំ ២០២៤​ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា និង ថ្ងៃទី​ ១២ ខែ កក្កដា ឆ្នាំ ២០២៤​  ឆាប់ៗនេះ នៅសណ្ឋាគារ   សូហ្វីតែល អង្គរ ភូគីត្រា ខេត្តសៀមរាប អង្គការ ភី អេស អាយ​ កម្ពុជា (PSI CAMBODIA) បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវផលិតផលថ្មីរបស់ខ្លូនចំនួន ២ មុខ​ បន្ថែមលើផលិតផលរបស់ខ្លួនដែលមានស្រាប់ក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាគឺ៖

* NUMBER ONE  003 មានកម្រាស់ស្ដើងបំផុតត្រឹមតែ 0.03 មីលីម៉ែត្រប៉ុណ្ណោះ _ កាន់តែស្តើង មានអារម្មណ៍ដូចសាច់ប៉ះសាច់ និងរក្សាបាននូវគុណភាព និងសុវត្ថិភាព។  សំបកវេចខ្ចប់ថ្មី ភ្លឺផ្លេក ប្រណិត ទំហំ  52+/-2mm កាលីប ឡូយ ទាន់សម័យ​ ទាក់ទាញ ទំហំស្ដង់ដារបុរសទូរទៅ និងតម្លៃសមរម្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

** NUMBER ONE  3in1​ ​មានបីមុខងារលើស្រោមតែមួយ៖ គន្លាក់ គ្រើម ស្រួល ជាពិសេសមានក្លិនសូកូឡា ជាក្លិនដំបូងលើទីផ្សារកម្ពុជា​ _ បង្កើនភាពត្រេកត្រអាល រំភើបជាមួយដៃគូ។​ សំបកវេចខ្ចប់ថ្មី ភ្លឺផ្លេក ប្រណិត ទំហំ  52+/-2mm កាលីប ឡូយ ទាន់សម័យ​ ទាក់ទាញ ទំហំស្ដង់ដារបុរសទូរទៅ និងតម្លៃសមរម្យ។

** NUMBER ONE 3in1​ ​មានបីមុខងារលើស្រោមតែមួយ៖ គន្លាក់ គ្រើម ស្រួល ជាពិសេសមានក្លិនសូកូឡា ជាក្លិនដំបូងលើទីផ្សារកម្ពុជា​ _ បង្កើនភាពត្រេកត្រអាល រំភើបជាមួយដៃគូ។​ សំបកវេចខ្ចប់ថ្មី ភ្លឺផ្លេក ប្រណិត ទំហំ 52+/-2mm កាលីប ឡូយ ទាន់សម័យ​ ទាក់ទាញ ទំហំស្ដង់ដារបុរសទូរទៅ និងតម្លៃសមរម្យ។

រូបភាព
រូបភាព

ស្រោមអនាម័យ NUMBER ONE (Super Premium) ជំនាន់ថ្មី ​ទំនើប និងប្រណិតទាំង២នេះ មិនត្រឹមតែមានគុណភាពខ្ពស់ក្នុងការការពារការឆ្លងមេរោគអេដស៏ ជំងឺកាមរោគ និងការពារការមានផ្ទៃពោះដោយចៃដន្យប៉ុណោ្ណះទេ ថែមទាំងទទួលបាននូវភាពរូម៉ែនតិច ផ្អែមល្ហែម ស្និតស្នាល ត្រេកត្រអាល និងឈានដល់ចំណុចកំពូលនៅពេលរួមភេទថែមទៀតផង។ ពីព្រោះ​ស្រោមអនាម័យ NUMBER ONE (Super Premium) ត្រូវបានផលិតដោយមានការគិតគូរយ៉ាងហ្មត់ចត់លើ ក្លិន មុខងារ គុណភាព សុវត្ថិភាព ពិសេសស្រោមអនាម័យទាំងពីរមុខនេះ ផលិតដោយរោងចក្រល្បីឈ្មោះមួយនៅប្រទេសថៃ ហើយដែលកំពុងផលិត​​ NUMBER ONE ​ក្លិនចេកផងដែរ។

រូបភាព
រូបភាព

​ស្រោមអនាម័យ NUMBER ONE (Super Premium) 003 និង 3in1 ជំនាន់ថ្មី ទំនើប ​ប្រណិត​​ មានសំបកកញ្ចប់ភ្លឺចាំងផ្លេកៗ ៧ពណ៌ គុណភាព និងសុវត្ថិភាពខ្ពស់ ស្តង់ដាអន្តរជាតិ ISO ផលិតដោយបច្ចេកវិទ្យាចុងក្រោយបង្អស់ ឆ្លងកាត់ធ្វើតេស្តពីរដងដោយប្រព័ន្ធអេឡិចត្រូនិចមួយរយភាគរយ និងបានចុះបញ្ជិការនៅក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

Number One 003 និង 3in1 ទាំង២នេះត្រូវបាននាំចូល ​និងចែកចាយដោយអង្គការ ភី អេស អាយ កម្ពុជា និងមានដាក់លក់នៅតាមឱសថស្ថានស្របច្បាប់ ផ្សារទំនើប និងម៉ាតល្បីៗ​ ដូចជា 7-Eleven, Circle K, Tela Mart, Chip Mong, Fair Plus, Makro ទូទាំងប្រទេស ​​​លើសពីនេះអ្នកប្រើប្រាស់ក៏អាចបញ្ជាទិញតាមអនឡាញ Facebook Page ផងដែរ៕

អង្គការ ភី អេស អាយ កម្ពុជា​ (PSI/CAMBODIA) មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ១៩៩៣ ហើយបានចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងគំរោងកាត់បន្ថយអត្រាឆ្លងរាលដាលនៃមេរោគអេដស៏ ជំងឺអេដស៏ និងជំងឺកាមរោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសអង្គការ ភី អេស អាយ កម្ពុជា​ (PSI/CAMBODIA) បា​នចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាលក្នុងការអប់រំផ្សព្វផ្សាយ និងការធ្វើទីផ្សារសង្គមលើការប្រើប្រាស់ស្រោមអនាម័យ១០០% រហូតមក។

រូបភាព

អង្គការ ភី អេស អាយ កម្ពុជា​ (PSI/CAMBODIA) តែងទទួលបាននូវការគាំទ្រពីក្រសួងសុខាភិបាលកម្ពុជា​ ក៏ដូចជាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៏ ក្នុងការអនុវត្តគំរោងទប់ស្កាត់ការឆ្លងរាលដាលនៃអេដស៏ ជំងឺអេដស៏ និងជំងឺកាមរោគនៅក្នុងប្រទេសកម្ពុជា ក្នុងនោះតំណាងអង្គការ ភី អេស អាយ កម្ពុជា​ (PSI/CAMBODIA) តែងបានចូលរួមប្រជុំប្រចាំខែជាមួយអាជ្ងាធរជាតិប្រយុទ្ធនឹងជំងឺអេដស៏ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាបច្ចេកទេស និងសហការជាមួយអង្គការដៃគូក្នុងស្រុកមួយចំនួនក្នុងការ​ងារបទអន្តរាគមន៏ក្នុងការបង្ការការឆ្លងរាលដាលនៃមេរោគអេដស៏ ជំងឺអេដស៏ កាមរោគ ជាមួយក្រុមប្រជាជនបុរសទូទៅតាមរយៈការចែកចាយស្រោមអនាម័យបុរសដោយក្រុមភ្នាក់ងារចែកចាយនិងលក់ផ្ទាល់របស់អង្គការ ភី អេស អាយ កម្ពុជា​។ ក្នុងនោះដែរអង្គការ ភី អេស អាយ កម្ពុជា តែងបានផ្តល់ជូនអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៏ចំនួនជាង ពីរម៉ឺន(២០០០០)​ ស្រោម ជារៀងរាល់ឆ្នាំ។ អង្គការ ភី អេស អាយ កម្ពុជា ក៏បានចែកចាយស្រោមអនាម័យដោយឥតគិតថ្លៃដល់ក្រុមគោលដៅផងដែរ តាមរយៈព្រឹត្តិការណ៏ធំៗដូចជា ទិវានៃក្តីស្រលាញ់ ពិធីបុណ្យអុំទូក ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៏​ ។ល។

ក្នុងការបន្តយុទ្ធសាស្ត្រនៃការប្រើប្រាស់ស្រោមអនាម័យ១០០% របស់រាជរដ្ឋាភិបាល និងធានានិរន្នភាពទីផ្សារក៏ដូចជាផ្តល់ជំរើសបន្ថែមឆ្លើយតបនឹងតម្រូវការរបស់អតិថិជនគោលដៅ អង្គការ ភី អេស អាយ បានខិតខំស្វែងរកនូវផលិតផលថ្មីៗឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែង ហើយសំខាន់បំផុតផ្តោតលើអត្ថប្រយោជន៏ផ្សេងៗឱ្យកាន់តែពេញចិត្ត ទាក់ទាញដល់អ្នកប្រើប្រាស់ ប្រកបដោយ ប្រណិតភាព គុណភាព ទំនុកចិត្ត និងសុវត្ថិភាព ជាពិសេសគិតគូរដល់ក្លិនថ្មីៗ មុខងារប្លែកៗ ដើម្បីបំពេញបំណងប្រាថ្នាសម្រាប់ក្នុងទំនាក់ទំនងដៃគូស្នេហា និងការពារ គ្នាទៅវិញទៅមក។

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]