ប៉ោយប៉ែត ថ្ងៃទី04 ខែកក្កដា ឆ្នាំ2024 – ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជមានភាគទុនិកជនជាតិសិង្ហបុរីតែមួយគត់​នៅកម្ពុជាបានប្រកាសជាផ្លូវការនៃការបើកសម្ពោធជាផ្លូវការទីតាំងថ្មីសាខាប៉ោយប៉ែត ដែលស្ថិតនៅកណ្តាលនៃតំបន់ដែលកំពុងមានការរីកចម្រើនយ៉ាងលឿន ជាប់ព្រំប្រទល់ជាប់ប្រទេសថៃ។ សាខាថ្មីនេះ ត្រូវបានធ្វើការកែលម្អ ដើម្បីបើកបម្រើជូននូវសេវាធនាគារពេញលេញ ក្នុងគោលបំណងបំពេញនូវតម្រូវការអតិថិជននៅក្នុងតំបន់។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សាខាប៉ោយប៉ែត បានត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាផ្នែកមួយដ៏សំខាន់ក្នុងការជម្រុញភាពរីកចម្រើននៅក្នុងសហគមន៍ ក៏ដូចជាពង្រីកសេវាកម្មហិរញ្ញវត្ថុប្រកប​ដោយ​ភាព​ងាយស្រួល ដែលនឹងជួយជម្រុញខេត្តមួយនេះ ឆ្ពោះទៅរកអនាគតដ៏រុងរឿង។ សាខាថ្មីនេះ ក៏បា​នភ្ជាប់មកជាមួយអាគារធំទូលាយជាងមុន ក៏ដូចជាការបន្ថែមនូវសេវាកម្មធនាគារជាច្រើនផ្សេងទៀត សម្រាប់អតិថិជនបុគ្គល អាជីវកម្ម និងសាជីវកម្មទាំងអស់ ជាមួយនឹងការបម្រើសេវាកម្មពីបុគ្គលិកប្រកបដោយជំនាញវិជ្ជាជីវៈ និងបទពិសោធន៍ច្បាស់លាស់។

រូបភាព

លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព មានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយក្នុងការបើកសម្ពោធសាខាថ្មីនេះ ដើម្បីបម្រើទៅដល់តម្រូវការហិរញ្ញវត្ថុដែលកំពុងកើនឡើងនៅក្នុងសហគមន៍របស់យើង។ យើងប្តេជ្ញា​ចិត្ត​លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជាជម្រុញកំណើនសេដ្ឋកិច្ចតាម​​​​រយៈការផ្តល់សេវាកម្មធនាគារ ដែលងាយស្រួលប្រើប្រាស់ជូនទៅដល់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ក៏ដូចជាខេត្តផ្សេងៗទៀតផងដែរ។”

រូបភាព

សាខាប៉ោយប៉ែត ដែលមានរចនាបថថ្មីនេះ នឹងផ្តល់ជូននូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុធនាគារដែលទំនើប និងសំបូរបែបជាច្រើន ទៅតាមតម្រូវការរបស់អតិថិជន រួមមានសាជីវកម្មធំៗ សហគ្រាសខា្នតតូច និងមធ្យម និងបុគ្គល។ សេវាកម្ម និងផលិតផលហិរញ្ញវត្ថុបន្ថែមទាំងនោះរួមមាន៖

• ហិរញ្ញប្បទានពាណិជ្ជកម្ម

• មូលប្បទានបត្រធនាគារ

• សេវាផ្ទេរប្រាក់ក្នុង/ក្រៅប្រទេស

• ផលិតផល និងសេវាផ្សេងៗ។​

រូបភាព

ដើម្បីអបអរសាទរការបើកដំណើរការនៃសាខាប៉ោយប៉ែត អតិថិជនទាំងអស់អាចរីករាយជាមួយនឹងការផ្តល់ជូនពិសេស និងទទួលបានវត្ថុអនុស្សាវរីយ៍ពិសេសជាច្រើនទៀតនៅពេលធ្វើការបើកគណនីជាមួយធនាគារ ហ្វីលីព។

សម្រាប់ចម្ងល់ទាក់ទងនឹងការផ្តល់ជូនពិសេសនេះ អតិថិជនទាំងអស់អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅកាន់សេវាបម្រើអតិថិជនរបស់ធនាគារ ហ្វីលីព

តាមរយៈលេខទូរសព្ទ 086 930 000 / 089 989 818 / 088 465 9999 (24/7)។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]