កូរ៉េខាងត្បូង៖ ក្រុមហ៊ុនគ្រប់គ្រងរបស់ តារាសម្ដែងប្រុស លោក Song Joong Ki បានបញ្ជាក់ថា ភរិយារបស់លោក ដែលជាតារាសម្តែង Katy Louise Saunders កំពុងមានផ្ទៃពោះ កូនទី២។

Song Joong Ki
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅរសៀលថ្ងៃទី ៨ ខែកក្កដា កន្លងទៅនេះ ក្រុមហ៊ុន Hijim Studio បានចែករំលែកជាមួយនឹងសារព័ត៌មានថា «ភរិយារបស់ លោក Song Joong Ki កំពុងមានផ្ទៃពោះ​កូនទីពីរ។ ពេលវេលាកើត និងភេទរបស់ទារក គឺជាព័ត៌មានផ្ទាល់ខ្លួន ខណៈដែលពួកគេមិនអាចបង្ហាញបានទេ» ។

Song Joong Ki និងភរិយា

ទោះបីជា ខាងក្រុមគ្រួសាររក្សាព័ត៌មានសម្ងាត់ក៏ដោយ ប៉ុន្តែទស្សនិកជនជាច្រើន បានលើកឡើងថា Katy ទើបតែមានផ្ទៃពោះ ព្រោះក្នុងរូបរាងនាងថ្មីៗនេះ ក្បាលពោះរបស់នាងនៅតូចនៅឡើយ ខណៈដែលកូនប្រុសច្បងរបស់គូស្វាមីភរិយាតារារូបនេះ បានកើតកាលពីខែមិថុនាឆ្នាំមុន កន្លងទៅ។

Song Joong Ki និងភរិយា

គួររំឮកផងដែរថា នៅខែមករាឆ្នាំ ២០២៣ Song Joong Ki បានបញ្ជាក់ពីទំនាក់ទំនងរបស់ខ្លួន ជាមួយ Katy តាមរយៈ fancafe ហើយបានប្រកាសដំណឹងរៀបការ និងមានផ្ទៃពោះរបស់នាង។ នៅខែមិថុនាឆ្នាំនោះ រូបលោកក៏បានប្រកាសដំណឹងនៃការមានកូនដំបូងរបស់ខ្លួន និងបង្ហាញពីអារម្មណ៍រំជួលចិត្ត នៅពេលរូបលោក បានក្លាយជាឪពុកគេ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki និងភរិយា
Song Joong Ki និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]