កូរ៉េខាងត្បូង៖ Jennie គឺជាតារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំក្រុមចម្រៀងនារី BLACKPINK ដែលទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីអ្នកគាំទ្រទូទាំងពិភពលោក ហើយនាងក៏ជាអ្នកបង្កើតការស្លៀកពាក់តាមបែបថ្មីៗជាច្រើនផងដែរ អាចនិយាយបានថានាងជាបុគ្គលមានឥទ្ធិពលមួយរូប។
យ៉ាងណាមិញ ថ្មីៗនេះ Jennie បានរងការចោទប្រកាន់ថានាងបានជក់បារីអេឡិកត្រូនិក (Vape) នៅក្នុងវីដែអូ Vlog ថ្មីចុងក្រោយដែលនាងបានបង្ហោះ ដែលបន្ទាប់ពីមានការសង្ស័យនេះ វាត្រូវបានលុបចោលទៅវិញ។
នៅក្នុងវីដេអូនោះ អ្នកគាំទ្រសង្កេតឃើញថា Jennie បានប្រើប្រាស់ឧបករណ៍ពណ៌ខ្មៅតូចមួយរាងដូចបារីអេឡិកត្រូនិក ដោយនាងបានយកវាមកដាក់ជិតមាត់ហើយស្រូបយកក្លិនវា និងបញ្ចេញមកវិញ។
បន្ទាប់ពីនោះមានការជជែកវែកញែកជាច្រើនបានធ្វើឡើង ដោយអ្នកខ្លះថាវាជាបារីអេឡិកត្រូនិក ឯអ្នកខ្លះទៀតថាវាជា Difusser (ឧបករណ៍ជំនួយដល់ការដកដង្ហើម) សម្រាប់អ្នកមានដង្ហើមខ្លី ឬថប់ដង្ហើមប៉ុណ្ណោះ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]