កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី៨ខែកក្កដា ម្សិលមិញនេះ HyunA បានចេញមកបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ក្រោយប្រកាសថានាងនឹងរៀបការជាមួយនឹង តារាចម្រៀងប្រុសលោក Yong JunHyung នាពេលឆាប់ៗនេះហើយ ក្រោយទើបតែទាក់ទងគ្នាកាលពីដើមឆ្នាំ២០២៤។
ខណៈពេលមានការអបអរសាទរពីអ្នកគាំទ្រមួយចំនួននោះ មានអ្នកគាំទ្រខ្លះទៀតមានការរិះគន់ទៅលើនាងជាខ្លាំង ដោយសារតែសម្ដីរបស់នាងធ្លាប់និយាយពីអតីតគូស្នេហ៍គឺលោក DAWN ។ កាលនៅទាក់ទងគ្នាជាមួយនឹងលោក DAWN គឺតារាចម្រៀងប្រុសរូបនេះបានលះបង់អាជីពជាមួយនឹងក្រុម PENTAGON ដើម្បីតាម HyunA ចាកចេញពីផលិតកម្ម Cube ហើយ HyunA ក៏ធ្លាប់បង្ហើបដែរថា នាងត្រូវបាន DAWN សុំរៀបការតែនាងមិនចង់រៀបការពេលនេះទេ។ អ្នកទាំងពីរបានភ្ជាប់ពាក្យតែក៏បានផ្ដាច់ពាក្យទៅវិញ និងប្រកាសបែកគ្នាកាលពីឆ្នាំ ២០២២។
ដូច្នេះហើយទើបអ្នកគាំទ្រមានការខឹងសម្បានឹងនាងខ្លាំង ដែលបដិសេធមិនព្រមរៀបការជាមួយ DAWN ទាំងដែលទាក់ទងគ្នាអស់ជាយូរឆ្នាំ ស្របពេលជាមួយនឹងមិត្តប្រុសថ្មី Junhyung នេះ នាងបែរជាគ្រោងរៀបការទាំងទើបទាក់ទងគ្នាកាលពីដើមឆ្នាំ២០២៤។
ម្យ៉ាងទៀត Yong Junhyung ដែលជាគូស្នេហ៍របស់នាងនេះ ក៏ធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធនឹងករណីក្លិប Burning Sun ដោយបានចូលរួមមើលវីដេអូរបស់មនុស្សត្រូវចាប់បង្ខំដែលអ្នកគាំទ្រគិតថា ជាទង្វើដ៏អសីលធម៌ និងមិនគួរឲ្យលើកលែង៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]