កូរ៉េខាងត្បូង៖ ថ្មីៗនេះ Jennie បានរងការចោទប្រកាន់ថានាងបានជក់បារីអេឡិកត្រូនិក (Vape) នៅក្នុងវីដែអូ Vlog ថ្មីចុងក្រោយដែលនាងបានបង្ហោះ ដែលបន្ទាប់ពីមានការសង្ស័យនេះ វាត្រូវបានលុបចោលទៅវិញ។

Jennie 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវីដេអូនោះ អ្នកគាំទ្រសង្កេតឃើញថា Jennie បានប្រើប្រាស់ឧបករណ៍ពណ៌ខ្មៅតូចមួយរាងដូចបារីអេឡិកត្រូនិក ដោយនាងបានយកវាមកដាក់ជិតមាត់ហើយស្រូបយកក្លិនវា និងបញ្ចេញមកវិញ ស្របពេលនេះជាបន្ទប់តែងខ្លួន ដែលជាកន្លែងហាមឃាត់មិនឲ្យជក់បារី។

Jennie 

បន្ទាប់ពីនោះមានការជជែកវែកញែកជាច្រើនបានធ្វើឡើង ដោយអ្នកខ្លះថាវាជាបារីអេឡិកត្រូនិក ឯអ្នកខ្លះទៀតថាវាជា Difusser (ឧបករណ៍ជំនួយដល់ការដកដង្ហើម) សម្រាប់អ្នកមានដង្ហើមខ្លី ឬថប់ដង្ហើមប៉ុណ្ណោះ។

Jennie 

យ៉ាងណាមិញ បន្ទាប់ពីផ្ទុះការវែកញែកបែបនេះ ផលិតកម្ម ODD ATELIER បានចេញមកបកស្រាយថា៖

ODD ATLELIER 
Jennie 
Jennie រងការចោទ​​​ប្រកាន់ថាបានជក់បារីអេឡិកត្រូនិក 
Jennie រងការចោទ​​​ប្រកាន់ថាបានជក់បារីអេឡិកត្រូនិក 

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]