ក្រុមកីឡា Jujitsu ជាតិកម្ពុជាដណ្តើមបានមេដាយចំនួន ២១ គ្រឿងក្នុងព្រឹត្តិការណ៍ ASIAN Regional Championship អាស៊ីអាគ្នេយ៍ ពីថ្ងៃទី ៦ ដល់ ៧ ខែកក្កដា ឆ្នាំ ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ សហព័ន្ធកីឡា Jujitsu កម្ពុជាបានបញ្ជូនអត្តពលិកជាតិចំនួន១២រូប ទៅចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ ហើយដណ្តើមបានមេដាយមាស៩ ប្រាក់៤ និងសំរឹទ្ធ៨។

ឯកឧត្តម ថោង បញ្ញាធន អនុប្រធានសហព័ន្ធកីឡា Jujitsu កម្ពុជា មានប្រសាសន៍ថា៖ “យើងមានមោទនភាពយ៉ាងខ្លាំងចំពោះក្រុមនេះ។ សមត្ថភាពល្អ និងជោគជ័យជាបន្តបន្ទាប់ គឺជាសមិទ្ធផលដ៏អស្ចារ្យ និងបង្ហាញពីការយកចិត្តទុកដាក់ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់ពួកគេ។ ខ្ញុំ​សូម​អបអរសាទរ​ដល់​កីឡាករ​ឆ្នើម​របស់​ជាតិ​យើង និង​គ្រូបង្វឹក​ដែល​បាន​ឈ្នះ​មេដាយ​ទាំង ២១ នេះ​។ យើងសូមយកឱកាសនេះថ្លែងអំណរគុណចំពោះ CamEd Business School និង CMAC Jiu Jitsu Club សម្រាប់ការគាំទ្រយ៉ាងពេញទំហឹងក្នុងការបញ្ជូនអត្តពលិកមកចូលរួមក្នុងព្រឹត្តិការណ៍នេះ ក៏ដូចជាអ្នកឧបត្ថម្ភធំរបស់យើងគឺ Naga Balm, Dai Ek, Alpha Fitness និង Kiri Ju Jitsu សម្រាប់ ធ្វើឱ្យការចូលរួមរបស់យើងអាចធ្វើទៅបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរជម្រាបថា ការប្រកួតជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៤ មាន៦ប្រទេសចូលរួម ដោយមានកីឡាករ-កីឡាការិនីសរុបចំនួន២៥៨នាក់។

ប្រភព៖ olympiccambodia

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]