កម្សាន្ត៖ តារា​សម្ដែង លោក Orlando Bloom និង​តារា​ចម្រៀងស្រី Katy Perry បាន​នាំ​កូន​ស្រី​ ទៅ​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយគ្នា នៅ Sardinia ដែលជា​កន្លែង ​ដែល​ពួក​គេ​បាន​ណាត់​ជួប​គ្នា កាល​ពី ៨ ឆ្នាំ​មុន។

Katy Perry 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈរូបភាពដែលបានបង្ហាញឡើង គូស្នេហ៍​តារា​អាមេរិក​មួយ​គូ​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ កំពុង​បង្ហាញពីសកម្មភាពកម្សាន្ត យ៉ាងសប្បាយ​រីករាយ នៅ​ឆ្នេរ Sardinia ជាមួយ​កូនស្រី Daisy កាល​ពី​ចុង​សប្តាហ៍ កន្លងទៅនេះ។ ហើយរូបថតពីការកម្សាន្តរបស់ពួកគេ ក៏បានធ្វើឱ្យមានការរំជើបរំជួលដល់ទស្សនិកជន។

Katy Perry និងគូស្នេហ៍ Orlando

គួររំឮកផងដែរថា នៅរដូវក្តៅកាលពីឆ្នាំ ២០១៦ គូស្នេហ៍មួយគូនេះ មានវិស្សមកាលដ៏រ៉ូមែនទិក នៅលើកោះដ៏រ៉ូមែនទិកនេះ នៅសមុទ្រមេឌីទែរ៉ាណេ។ ហើយលើកនេះ Orlando និង Katy បានត្រឡប់មកវិញ ជាមួយកូនស្រីរបស់នាង។ ខណៈដែល គូស្នេហ៍តារាមួយនេះ បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន ចាប់តាំងពីការធ្វើដំណើរកម្សាន្តមួយនោះ ដោយពួក​គេ​បាន​បែក​បាក់គ្នា ហើយបានភ្ជាប់​ពាក្យ​នៅ​ឆ្នាំ ២០១៨ បន្ទាប់មក លុប​ចោល​ការ​រៀប​ការ​ដោយ​សារ Covid-19 និង​សម្រាលបាន​កូន​ នៅ​ខែ សីហា ឆ្នាំ ២០២០៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry និងគូស្នេហ៍ Orlando

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]