កូរ៉េខាងត្បូង៖ អតីតសមាជិករបស់ក្រុមចម្រៀងនារី INSTAR និងបច្ចុប្បន្នជា DJ ឈ្មោះថា Yesong ត្រូវបានតុលាការប្រកាសសាលក្រមឲ្យជាប់ពន្ធនាគារចំនួន១០ឆ្នាំ បន្ទាប់ពីនាងបានបើកឡានបុកអ្នកបើកបរម្នាក់ឲ្យបាត់បង់ជីវិតនៅលើដងផ្លូវ។
Yesong បានបើកបរក្នុងស្ថានភាពស្រវឹងខ្លាំង ជាមួយនឹងកម្រិតជាតិអាល់កុលដល់ទៅ ០.២២១ភាគរយ កាលពីខែកុម្ភៈកន្លងទៅនេះ ក្រោយនាងបានបើកឡាន Mercedes-Benz បុកនឹងអ្នកដឹកជញ្ជូនជិះម៉ូតូម្នាក់។
ពេលនោះ Yesong បានបើកបរឆ្លងផ្លូវ ហើយក៏ប៉ះពារជាមួយនឹងបុរសឈ្មោះ "A" ម្នាក់នោះបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតតែម្ដង។ ក្រោយបង្កហេតុ DJ ស្រីរូបនេះពុំបានរូតរះទៅជួយមើលស្ថានភាពរបស់ជនរងគ្រោះទេ បែរជាទៅឱបសត្វចិញ្ចឹមរបស់នាងទៅវិញ ដែលធ្វើឲ្យចៅក្រមចោទប្រកាន់នាងថាពុំមានទឹកចិត្តអាណិតដល់ជនរងគ្រោះដូច្នេះទើបឈានដល់ការកាត់ក្ដីឲ្យជាប់ឃុំរយៈពេល១០ឆ្នាំ ព្រមទាំងយកឡានបង្កហេតុរបស់នាងទៅរក្សាទុក៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]