កម្សាន្ត៖ Jisoo ដែលជាសមាជិកមានវ័យច្រើនជាងគេក្នុងក្រុមចម្រៀងនារី BLACKPINK ត្រូវបានគេស្គាល់ថាជានារីដ៏មានសម្រស់ស្រស់ស្អាតបែបសុភាព ទន់ភ្លន់ និងស្រគត់ស្រគុំ ដោយកម្រឃើញនាងស្លៀកពាក់បញ្ចេញរាងរៅខ្លាំងណាស់។
ថ្មីៗនេះ Jisoo បានចេញមកបង្ហាញសម្រស់សាជាថ្មី ធ្វើឲ្យអ្នកគាំទ្រមានការជជែកពីនាងជាហូរហែ ក្រោយបង្ហាញវត្តមានក្នុងកម្មវិធី Cartier's Trinity 100th anniversary របស់ម៉ាកយីហោ Cartier ដែលនាងជាអ្នកតំណាង ស្ថិតនៅឯប្រទេសសាំងហ្កាពួរ កាលពីយប់ថ្ងៃទី១០ខែកក្កដាកន្លងទៅ។
ក្នុងនោះ Jisoo នៅតែទាក់ទាញចំណាប់អារម្មណ៍អ្នកកាសែតឲ្យថតរូបនាងមិនដាច់សោះ បន្ទាប់ពីបង្ហាញខ្លួនដោយស្លៀករ៉ូបខ្លីពណ៌រាងត្នោត សម្រុងត្រឹមពាក់កណ្ដាលភ្លៅ បញ្ចេញជើងស្រឡូន ដែលរ៉ូបនេះជារបៀបប៉ោងៗចាប់ពីចង្កេះចុះទៅ តែខាងលើរឹបបែបចោមពុង និងបង្ហាញចង្កេះតូចមួយក្ដាប់របស់នាង ខណៈដែលផ្ទៃមុខវិញ នាងបានតុបតែងបែបសុភាពរាបសារដូចរាល់ដង។ ក្រោយឃើញនាងបង្ហាញខ្លួនក្នុងឈុតនេះ អ្នកគាំទ្រមិនត្រឹមតែសរសើរសម្រស់របស់នាងទេតែក៏ស្ញើចនឹងរូបរាងរបស់នាង ថាពិតជាស្អាតខ្លាំង៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]