កម្សាន្ត៖ កូនស្រីវ័យ ១៤ ឆ្នាំរបស់តារាសម្តែងស្រី Kenix Kwok និងស្វាមី ដែលជាតារាសម្ដែង លោក Frankie Lam ដែលមានកម្ពស់ដល់ទៅ ១,៧ ម៉ែត្រ បានធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានរំពឹងទុកថា នាងពិតជាសម្រស់ស្អាតឆាប់ៗនេះ ពេលធំពេញវ័យ។

Kenix Kwok និងស្វាមី Frankie Lam 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាសម្ដែងស្រី Kenix Kwok បានបង្ហោះរូបថតគ្រួសាររបស់នាង កាលពីដើមខែកក្កដា ជាមួយនាយកវិទ្យាល័យ ដែលកូនស្រីរបស់នាងកំពុងសិក្សា។ នៅក្នុងរូបភាព កូនស្រីរបស់នាង ត្រូវបានគេកត់សម្គាល់ឃើញពី រូបរាងខ្ពស់ និងមុខស្រដៀងនឹងម្តាយរបស់នាង ខណៈដែលមានមតិជាច្រើននៅលើ Instagram បានសរសើរកូនស្រីរបស់តារាសម្ដែងទាំងពីររូបនេះថា មានភាពស្រស់ស្អាត។

Kenix Kwok និងស្វាមី Frankie Lam 

យ៉ាងណាមិញ តារាស្រី Kenix Kwok ធ្លាប់បាន​និយាយ​ថា​នាងមិន​ចង់​ឱ្យ​កូន ​ចូល​ក្នុង​វិស័យសិល្បៈ ដូច​ឪពុក​ម្តាយ​ទេ។ ផ្ទុយទៅវិញ នាងបានវិនិយោគ លើការអប់រំរបស់កូន ខណៈដែល ក្មេងស្រីវ័យ ១៤ ឆ្នាំរូបនេះ គឺជាសិស្សគំរូនៅសាលាឯកជនដ៏ល្បី មានភាពស្ទាត់ជំនាញភាសាជាច្រើន និងបានឈ្នះពានរង្វាន់បុគ្គលឆ្នើមបំផុតរបស់សាលា ផងដែរ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Kenix Kwok
Kenix Kwok
Kenix Kwok និងស្វាមី Frankie Lam 
Kenix Kwok និងស្វាមី Frankie Lam 
Kenix Kwok និងស្វាមី Frankie Lam 
Kenix Kwok និងស្វាមី Frankie Lam រួមទាំងកូនស្រី 
Kenix Kwok និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]