បារាំង៖ Jung Joon Young ដែលជាអតីតអ្នកចម្រៀងកូរ៉េ ដែលទើបតែត្រូវបានដោះលែងចេញពីពន្ធនាគារនោះ បានធ្វើដំណើរទៅដល់ទីក្រុង Lyon ប្រទេសបារាំង និងបានបង្ហាញសកម្មភាពលែបខាយ និង ព្យាយាមចូលទៅជិតនឹងមនុស្សស្រី នៅឯក្លឹបកម្សាន្តមួយកន្លែងនាទីនោះ។
Joon Young ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៥ឆ្នាំពីបទរំលោភសេពសន្ថវៈ បែបជាលក្ខណៈក្រុមទៅលើនារីរងគ្រោះ និងបានថតវីដេអូពួកនាងដោយគ្មានការព្រមព្រៀង កាលពីខែកញ្ញា ឆ្នាំ២០២០ ដែលរឿងក្ដីរបស់គេពិតជាកក្រើកវិស័យកម្សាន្តរបស់ប្រទេសកូរ៉េ។ រឿងនេះគឺជាប់ពាក់ព័ន្ធនឹងរឿងក្ដីក្លឹប Burning Sun ដែលក្រោយមក Joon Young ក៏ត្រូវបានដោះលែងកាលពីខែមិនា ឆ្នាំ២០២៤នេះ។
យោងតាមការបង្ហោះរបស់មនុស្សស្រីដែលគេទាក់ទងទៅនោះគឺ Joon Young បានព្យាយាមណែនាំខ្លួនឯងថាឈ្មោះ June មកពី Boston បន្ទាប់ពីបានទាក់ទងទៅនាងតាមប្រអប់សារក្នុងគណនី Instagram ដោយថែមទាំងបង្ហើបថាគេគ្រោងនឹងបើកភោជនីយដ្ឋានកូរ៉េនៅបារាំងទៀតផង។ បន្ទាប់ពីនារីម្នាក់នោះបានទម្លាយសារដែល Joon Young បានទាក់ទងទៅនោះ Joon Young ក៏បានព្យាយាមសរសេរសារ Chat ទៅនាងដោយគេអះអាងថាគេគ្រាន់តែចង់បានមិត្តភក្តិដើម្បីជជែកគ្នាប៉ុណ្ណោះ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]