កម្សាន្ត៖ ភរិយាថ្មី របស់ អ្នកជំនួញ លោក Wang Xiaofei ត្រូវបានគេឃើញជជែកគ្នាលេងយ៉ាងស្និទ្ធស្នាល និងបានកាន់ដៃកូនស្រីរបស់ស្វាមី ពេលធ្វើដំណើរទៅប្រទេសជប៉ុន ហើយថ្មីៗនេះ កូនទាំងពីររូបរបស់ Wang Xiaofei ក៏បានជូនកាដូខួបកំណើតដល់នាងផងដែរ។

Wang Xiaofei និងភរិយា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម ​​ប្រភព Sinchew បានឲ្យដឹងថា Mandy ដែលជាភរិយាថ្មីរបស់ លោក Wang Xiaofei ទើបតែបានប្រារព្ធខួបកំណើតរបស់ខ្លួន ដោយនៅលើ Weibo នាង​ បាន​បង្ហោះ​វីដេអូ​បង្ហាញ​ពី​ កូន​ៗរបស់ស្វាមី​ទាំងពីរ​នាក់ ដែលបាន​ផ្តល់​របស់​ក្មេង​លេង​តូចៗ ​ដែល​ពួកគេ​ចូលចិត្ត​ជា​កាដូដល់នាង។

Wang Xiaofei និងភរិយា

ថ្មីៗ​នេះ គ្រួសារ​របស់អ្នកជំនួញរូបនេះ បានធ្វើដំណើរកម្សាន្តទៅ ប្រទេស​ជប៉ុន ដោយក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​នោះ Mandy ត្រូវ​បាន​អម​ដំណើរ​ដោយ​កូនស្រីរបស់ស្វាមី ជា​ញឹក​ញាប់​ ហើយពេល​ទៅ​ទស្សនា​សារមន្ទីរ​ជីវិត​សមុទ្រ មនុស្ស​មួយ​ចំនួន ​ថែម​ទាំង​បាន​ថត​រូប Mandy និង កូនស្រីរបស់ប្ដី កាន់​ដៃ​គ្នា​ ទៀត​ផង។ ហើយមតិជាច្រើនលើ Weibo បាននិយាយថា ទំនាក់ទំនងកូនចុង និងម្តាយចុង គឺចុះសម្រុងគ្នាល្អណាស់ ខណៈដែល Mandy មានជំនាញក្នុងការចាត់ចែងរឿងនេះ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Xiaofei និងភរិយា
Wang Xiaofei និងភរិយា
Wang Xiaofei និងភរិយា
Wang Xiaofei និងភរិយា
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]