ថៃ៖ ហ្វេនៗជាច្រើន មានការសោកស្ដាយ ចំពោះ ទំនាក់ទំនងស្នេហា របស់តារាសម្ដែងស្រី Baifern Pimchanok និងគូស្នេហ៍ លោក Nine Naphat ដែលបានឈានដល់ទីបញ្ចប់ ខណៈដែល Nine ក៏បានចេញមុខទទួលយក និងផ្តល់ព័ត៌មាន ពីការបែកគ្នា។
យ៉ាងណាមិញ ថ្មីៗនេះ តារាស្រី Baifern ក៏បានចេញមុខបកស្រាយ ហើយបាននិយាយអំពីអ្វីដែលបានកើតឡើង ដោយបានលើកឡើងថា នាងចង់សូមអភ័យទោសអ្នករាល់គ្នា ដែលមិនអាចនៅពេលចុងក្រោយនោះសម្រាប់ការសម្ភាសន៍ ព្រោះនាងត្រូវទៅធ្វើការ។ អំពីស្ថានភាពផ្លូវចិត្តវិញ នាងមិនបានគិតថា វានឹងកើតឡើងនៅថ្ងៃនេះទេ។ តារាស្រីរូបនេះ ទទួលស្គាល់ថា មានការសោកស្ដាយខ្លាំងណាស់ ប៉ុន្តែក៏បានយល់ពីអ្វីដែលបានកើតឡើង ហើយនេះ គឺជាការសម្រេចចិត្តរួមគ្នា និងធ្វើជាមិត្តល្អម្តងទៀត ដែលវាជាវិធីល្អបំផុត។
យ៉ាងណាមិញ នៅពេលសួរអំពីការបែកបាក់ ថាតើវាទាក់ទងនឹងអ្នកដទៃទេដែរឬយ៉ាងណានោះ តារាស្រី Baifern បាននិយាយថា វាមិនពាក់ព័ន្ធនឹងអ្នកដ៏ទៃទេ។ វាគឺជាការសម្រេចចិត្តដែលធ្វើឡើងដោយមនុស្សពីរនាក់ ហើយក៏ជាផ្លូវដ៏ឈឺចាប់មួយ ប៉ុន្តែអ្នកទាំងពីរនៅតែជាមិត្តល្អនឹងគ្នា ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]