កូរ៉េខាងត្បូង៖ តារាសម្ដែងស្រី Jang Nara បានចេញមកបង្ហាញខ្លួន និងបាននិយាយពីពាក្យចចាមអារ៉ាមថា ដែលបានលើកឡើងថា នាងបានបែកគ្នាជាមួយស្វាមី ដែលជាអ្នកថតកុន វ័យក្មេងជាងនាង ក្រោយរៀបការបាន២ឆ្នាំ ក្នុងសន្និសីទសារព័ត៌មានសម្រាប់រឿងថ្មី កាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅនេះ។
ក្នុងនោះដែរ Jang Nara បានចូលរួមក្នុងការបញ្ចាំងភាពយន្តរឿង «Good Partner» របស់ SBS ខណៈដែលក្នុងការងារថ្មីនេះ នាងដើរតួជាមេធាវីដ៏ល្បីល្បាញក្នុងវិស័យលែងលះ។ ការថតរឿងបែបលែងលះនេះ បានធ្វើឲ្យតារាស្រីរូបនេះ មានពាក្យចចាមអារ៉ាមថា មានបញ្ហាផ្លូវចិត្ត ចង់បែកពីស្វាមី។ យ៉ាងណាមិញ តារាសម្ដែងរូបនេះ បាននិយាយថា៖
Jang Nara ក៏បាននិយាយទៀតថា នៅពេលដែលនាងឃើញរឿងរ៉ាវដ៏សោកសៅ ឬអយុត្តិធម៌ក្នុងអាពាហ៍ពិពាហ៍ យោងទៅតាមស្គ្រីប នាងតែងតែឆ្ងល់ថា ហេតុអ្វីបានជាមនុស្សរៀបការ។ តែទោះជាយ៉ាងណា ពាក្យសម្ដីរបស់នាងមុននេះ ក៏បានបដិសេធពាក្យចចាមអារ៉ាម ដែលថានាងនិងស្វាមី កំពុងមានបញ្ហា ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]