កម្សាន្ត៖ រឿងរ៉ាវ Jennie ដែលជាសមាជិករបស់ក្រុមចម្រៀងនារី BLACKPINK បានជក់បារីអេឡិកត្រូនិក (Vape) នៅក្នុងបន្ទប់តែងខ្លួនកាលពីនៅទីក្រុង Capri នាប្រទេសអ៊ីតាលី នៅតែក្លាយជាប្រធានបទក្ដៅ និងបន្តមានការវែកញែកពីសំណាក់អ្នកគាំទ្រ។
ជាក់ស្ដែងនាថ្ងៃទី២ ខែកក្កដាកន្លងទៅ Jennie បានបង្ហោះវីដេអូដូចជា Vlog ដំណើរកម្សាន្តនាងនៅទីក្រុង Capri ប្រទេសអ៊ីតាលី ដែលនាងបានចូលរួមដើរម៉ូតឲ្យ JACQUESMUS ហើយមានអ្នកគាំទ្រម្នាក់បានសង្កេតឃើញថានាងបានជាក់បារីអេឡិកត្រូនិក នៅក្នុងបន្ទប់តែងខ្លួន ខណៈពេលមានអ្នកផាត់មុខនិងធ្វើសក់នៅទីនោះដែរ។
ក្រោយមក វាក៏ក្លាយជាប្រធានបទក្ដៅ ហើយមានការរិះគន់យ៉ាងចាស់ដៃទៅលើតារាចម្រៀងស្រីរូបនេះថានាងមិនគោរពសិទ្ធិអ្នកដទៃ និងហ៊ានជក់បារីអេឡិកត្រូនិកនៅក្នុងបន្ទប់ដែលធ្វើឲ្យ Jennie បានសរសេរលិខិតសុំទោស ដោយផលិតកម្ម ODD ATELIER ក៏បានបង្ហើបថា Jennie បានសុំទោសទៅកាន់បុគ្គលិកទាំងនោះហើយ។
ប៉ុន្តែថ្មីៗនេះ មានបុគ្គលិកម្នាក់ដែលនៅក្នុងបន្ទប់នោះផ្ទាល់បានចេញមកនិយាយថា៖
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]