កូរ៉េខាងត្បូង៖ ថ្វីត្បិត Ahyeon ទើបតែបង្ហាញខ្លួនជាមួយនឹងក្រុម BABYMONSTER កាលពីដើមឆ្នាំ២០២៤នេះជាមួយនឹងបទ "SHEESH" ក្ដីក៏ប្រជាប្រិយភាពរបស់នាងបានកើនឡើងយ៉ាងគំហុក ព្រោះអ្នកគាំទ្របានស្គាល់ពីសមត្ថភាពរបស់នាងតាំងពីនាងនៅជាអ្នកហាត់ការក្រោមផលិតកម្ម YG Entertainment ម៉្លេះ។

Ahyeon
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ BABYMONSTER បានចេញបទ "SHEESH" ដែលជាបទញាក់តម្រូវឲ្យមានការក្បាច់រាំដ៏រស់រវើកជាមួយនឹងការច្រៀងដ៏មានអានុភាព ដែលពិតណាស់ថា Ahyeon បានបញ្ចេញទេពកោសល្យរបស់នាង ដោយបានច្រៀងបានរាំអស់ពីថាមពលដើម្បីអ្នកគាំទ្រ។

Ahyeon

ប៉ុន្តែមានអ្នកលេងបណ្ដាញសង្គមមួយចំនួនបានរិះគន់នាងថា នាងធ្វើជារាំខ្លាំងជាងសមាជិកដទៃដើម្បីយកមុខយកមាត់ និងចង់ឲ្យគ្រប់គ្នាចាប់អារម្មណ៍នាងជាងសមាជិកដទៃទៀត ហើយវីដេអូថ្មីៗនេះ ពេលក្រុម BABYMONSTER បានឡើងមកច្រៀងបទ "FOREVER" នៅ MBC Radio នោះ អ្នកគាំទ្រសង្កេតឃើញថា Ahyeon ហាក់មានទឹកមុខស្រពាប់ស្រពោនមិនសូវសប្បាយចិត្ត ហើយនាងហាក់កាត់ផ្ដាច់ខ្លួនពីក្រុមទាំងមូល ដែលធ្វើឲ្យអ្នកគាំទ្រមានការអាណិតតារាចម្រៀងស្រីវ័យក្មេងម្នាក់នេះជាខ្លាំង ថាព្រោះតែពាក្យរិះគន់ទើប Ahyeon មិនសូវហ៊ានបញ្ចេញភាពលេចធ្លោដូចមុន៕  

រូបភាពថ្មី​​របស់ Ahyeon
@jenduegik she doesn’t deserve any hate | #babymonster #baemon #chiquita #asa #pharita #ruka #rora #rami #ahyeon #jungahyeon #sad #hate #defend #haters #foryou #fyp #viral #kpop #kpopstan #performance #liveperformance ♬ What Was I Made For? [From The Motion Picture "Barbie"] - Billie Eilish

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]