កម្សាន្ត៖ តារាទូរទស្សន៍ Kris Jenner ដែលត្រូវបានគេស្គាល់ថា ជាម្តាយរបស់ តារាស្រី Kim Kardashian និងជាម្ដាយតារាបង្ហាញម៉ូដដ៏ល្បីរបស់អាមេរិក បានបង្ហាញពីគម្រោងរៀបការរបស់ខ្លួន ជាមួយគូស្នេហ៍ លោក Corey Gamble ដែលមានអាយុក្មេងជាង ២៥ ឆ្នាំ។

Kris Jenner
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកស្រី Kris Jenner បានចែករំលែករឿងនេះ នៅក្នុងវគ្គចុងក្រោយនៃកម្មវិធីទូរទស្សន៍ The Kardashian ដែលចាក់ផ្សាយនៅថ្ងៃទី ១១ ខែកក្កដា។ ខណៈពេលដើរទិញឥវ៉ាន់ជាមួយមិត្តភក្តិជិតស្និទ្ធពីរនាក់ Kathy Hilton និងអ្នករចនាផ្ទៃខាងក្នុង Faye Resnic អ្នកស្រី Kris Jenner បានជូនដំណឹងដល់ពួកគេ អំពីព័ត៌មានសំខាន់ៗដូចជា អ្នកស្រីនឹងវះកាត់ស្បូន បន្ទាប់ពីរកឃើញថាមានដុំសាច់អូវែ។ Kathy បាននិយាយភ្លាមៗថា នាងគិតថា Kris នឹងប្រកាសថា នាងរៀបការហើយ។

Kris Jenner

ពេលនោះ អ្នកស្រី Kris ញញឹម​ហើយ​ឆ្លើយ​ថា៖

Kris Jenner
Kris Jenner និងគូស្នេហ៍

តារា​វ័យ ​៦​៨ ឆ្នាំ​រូប​នេះ ​ក៏​បាន​អញ្ជើញ​មិត្តភ័ក្តិ​ពីរ​នាក់​ ឲ្យ​ធ្វើ​ជា​អ្នកកំដរកូនក្រមុំ​ក្នុង​ពិធី​មង្គលការ​ផង​ដែរ។ គួរបញ្ជាក់ផងដែរថា ពេលនេះ ម្តាយរបស់ Kim Kardashian កំពុងមានទំនាក់ទំនងស្នេហាជាមួយ Corey Gamble វ័យ ៤៣ ឆ្នាំ ដែលអាយុដូចគ្នាទៅនឹង Kim ។ ហើយអ្នកទាំងពីរ បានមានទំនាក់ទំនងជាមួយគ្នាយ៉ាងស្និទ្ធស្នាល អស់រយៈពេល ១០ ឆ្នាំមកហើយ ចាប់តាំងពីបានជួបគ្នានៅក្នុងឆ្នាំ ២០១៤៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Kim Kardashian
Kim Kardashian
Kim Kardashian
Kris Jenner
Kris Jenner
Kris Jenner

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]