កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលចូលចិត្តតាមដានការញ៉ាំអាហារនៅនឹងមុខកាំមេរ៉ា ឬហៅថា Mukbang ប្រាកដជាស្គាល់កញ្ញា Tzuyang ដែលមានអ្នក Subscribe នៅក្នុងគណនី Youtube របស់នាងដល់ទៅជាង ១០លាននាក់ឯណោះ ហើយជារឿយៗ នាងក៏បានទទួលការស្រលាញ់និងគាំទ្រពីសំណាក់អ្នកគាំទ្រ ដោយសារកញ្ញាបានបរិច្ចាគក៏ដូចជាធ្វើពិធីសប្បុរសធម៌នានាផងដែរ។

ថ្មីៗនេះ កញ្ញាបានចេញមកបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ បន្ទាប់ពីបានបង្ហើបថា អតីតមិត្តប្រុសរបស់នាងបានហិង្សាមកលើរាងកាយនាងអស់ជាច្រើនដង ក្នុងរយៈពេល៤ឆ្នាំ កន្លងមក ហើយអតីតមិត្តប្រុសនោះថែមទាំងបង្ខំឲ្យនាងរកប្រាក់ឲ្យគេ ដូច្នេះទើបនាងបានមកបង្កើតវីដេអូ Mukbang រហូតទទួលបានភាពល្បីល្បាញខ្លាំង។ ហើយក្រៅពីនោះ គេបានលួចថតវីដេអូមិនសមរម្យរបស់នាងនិងយកវាមកគំរាមនាងដើម្បីទារប្រាក់ទៀតផង។



Tzuyang បានដាក់ពាក្យបណ្ដឹងទៅតុលាការដែរបន្ទាប់ពីភៀសខ្លួនចេញពីអតីតមិត្តប្រុសម្នាក់នោះ កាលពីឆ្នាំមុន ហើយអ្នកគាំទ្រក៏បានសួរនាំនាងថាដំណើរការក្ដីនោះដល់ណាហើយ ប៉ុន្តែថ្មីៗនេះ Tzuyang បានចេញមកស្រាយបំភ្លឺថា រឿងក្ដីត្រូវបានបញ្ឈប់ត្រឹមនេះដោយសារអតីតមិត្តប្រុសនាងម្នាក់នោះបានធ្វើអត្តឃាតរួចហើយដែលធ្វើឲ្យអ្នកគាំទ្រមានការរន្ធត់ ហើយខ្លះក៏បានបង្ហាញក្ដីអាណិតអាសូរដល់នាងផងដែរ៕

ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]