កម្សាន្ត៖ ធ្វើឲ្យហ្វេនៗកាន់តែរំភើបជំនួស ក្រោយពីតារាចម្រៀងស្រី អ្នកនាង ចំរើន សុភ័ក្រ្ត បានចូលរោងការ និងបានបង្ហាញដំណឹងមានផ្ទៃពោះ ត្រៀមទទួលសមាជិកថ្មីចូលមកកាន់គ្រួសារ យ៉ាងកក់ក្ដៅ។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ អ្នកនាង ចំរើន សុភ័ក្ត្រ បានបង្ហាញរូបភាពមួយចំនួន នៅលើបណ្ដាញសង្គម ដែលធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការថតរូបយ៉ាងផ្អែមល្ហែម រ៉ូមែនទិក ជាមួយនឹងស្វាមី តុបតែងស្ទាយ៍យ៉ាងស្រស់ស្អាត ប្រៀបដូចជាកំពុងថតរូប Pre-Wedding ខណៈរូបនាងត្រៀមខ្លួនជិតសម្រាលកូន ទៀតផង។

ជាមួយគ្នានេះដែរ បណ្ដាហ្វេនៗជាច្រើន ក៏បានបង្ហាញអារម្មណ៍រីករាយជាមួយគ្នា និងបានជូនពរឲ្យនាងមានសុខភាពល្អ សម្រាលកូនយ៉ាងជោគជ័យ ក្នុងពេលឆាប់ៗខាងមុខនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]