ខេត្តកណ្ដាល៖ កាលពីថ្មីៗនេះ កន្លងទៅនេះ មានដំណឹងស្រពិចស្រពិលមួយ ដែលបង្កឲ្យមហាជនមានការយល់ច្រឡំ ដោយការប្រកាសថា ក្រុមទីងមោង វត្តសូរភី និងក្រុមទីងមោងទាំងអស់ ត្រូវបានបិទ។ ចំពោះដំណឹងមួយនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមធ្វើការចែកចាយបន្ដគ្នា បង្ហាញការសោកស្ដាយជាខ្លាំង។
ដោយឡែក ឯកឧត្តគួច ចំរើន អភិបាលខេត្តកណ្តាល បានចេញសារបញ្ជាក់នៅក្នុងបណ្ដាញសង្គមជាសាធារណៈថា ទីងមោង មិនត្រូវបានបិទនោះទេ។ យោងតាមផេកផ្លូវការផ្លាស់របស់ឯកឧត្តមបានបញ្ជាក់ថា «ខ្ញុំបានឃើញការផ្សព្វផ្សាយ អំពី ទីងមោង ថាត្រូវបានបិទ។ ខ្ញុំសូមបញ្ជាក់ថា ពុំមានការបិទទេ ហើយស្នើសុំ អោយរៀបចំ ដោយមានសណ្តាប់ធ្នាប់ល្អ រក្សាបាន គុណតម្លៃសិល្បៈវប្បធម៌ខ្មែរយើង ។ ខ្ញុំនឹងជួប ជាមួយបងប្អូនផ្ទាល់ នៅពេលខាងមុខ»
ជាមួយគ្នានេះដែរ ដំណឹងនេះ ក៏បានធ្វើឲ្យមហាជនមានការសប្បាយចិត្តឡើងវិញ នឹងនាំគ្នាសរសើរ លោក អភិបាល ខេត្តកណ្ដាលដែលសម្របសម្រួល និង កែលម្អ ក្រុមទីងមោងឲ្យកាន់តែល្អប្រសើរ មិនមានការបំផ្លែងវប្បធម៌ជ្រួលជ្រួសពេក៕
ប្រភព៖ គួចចំរើន/KuochChamroeun
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]