កម្សាន្ត៖ នៅក្នុង MV «Woman's World» ដែលទើបចេញថ្មីៗនេះ របស់ តារាចម្រៀងវ័យ ៣៩ ឆ្នាំ Katy Perry បានស្លៀកឈុតប៊ីគីនី ដើម្បីបង្ហាញរាងដ៏លេចធ្លោ ធ្វើមហាជនជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង។
ក្នុងនោះដែរ តារាចម្រៀងស្រី Katy Perry ប្រែក្លាយទៅជា Rosie the Riveter ដែលជារូបតំណាងវប្បធម៌អាមេរិក តំណាងឱ្យកម្មករស្ត្រីធ្វើការនៅក្នុងរោងចក្រ និងកន្លែងផលិតកប៉ាល់ក្នុងកំឡុងសង្គ្រាមលោកលើកទីពីរ។ នៅដើម MV តារាចម្រៀងស្រីរូបនេះ បង្ហាញរូបភាពបែបបុរាណ ក្នុងសម្លៀកបំពាក់ និងកន្សែងក្រហម ។ បន្ទាប់មក នាងបានដោះអាវរបស់នាងចេញដើម្បីបង្ហាញឈុតប៊ីគីនី ដែលមានរាងស្រឡូនស្អាត។
ក្នុងឈុតសិចស៊ីនេះ Katy ក៏បានបង្ហាញក្បាច់រាំដ៏ក្ដៅគគុកជាមួយនឹងអ្នករាំស្រីៗ នៅកន្លែងផលិតកប៉ាល់ ខណៈពេលកំពុងច្រៀងបទចម្រៀង។ នៅក្រោមវីដេអូដកស្រង់នៃបទចម្រៀងនេះ ដែលបានបង្ហោះនៅលើ Instagram Katy Perry ទទួលបានការសរសើរជាច្រើន ពីអ្នកគាំទ្រអំពីសម្រស់រាងកាយ និងបទភ្លេងដ៏ទាក់ទាញរបស់នាង ខណៈ បន្ទាប់ពីការចេញផ្សាយ រយៈពេល ៦ ម៉ោង MV ទទួលបានការចូលមើលច្រើនជាង ១,១ លាននៅលើ YouTube ។
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]