កម្សាន្ត៖ កាលពីថ្មីៗនេះ គណនីហ្វេសប៊ុកមួយបាន បង្ហោះវីដេអូខ្លី ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និង មានការហួសចិត្តជាខ្លាំង។ គេបានឲ្យដឹងថា រ៉ូបរបស់ ភឹម ស្រីនោ ម្ចាស់មកុដ Miss Grand Cambodia 2023 ត្រូវបានគេលួចដុត ធ្វើឲ្យខូចខាត ពាក់មិនកើត ខណៈជិតដល់ម៉ោងឡើងឆាកកម្មវិធី។
យោងទៅតាមការបង្ហោះ ម្ចាស់គណនី Oun Bobo បានសរសេរថា " តើអ្នកណាធ្វើបានរ៉ូបកូនញ៉ុម Sreynor Phoem មិចបានមកដុតរ៉ូបកូនញ៉ុមចឹង ចិត្តអ្នកធ្វើពីអី"។ ក្រឡេកទៅមើលសភាពរ៉ូបនេះវិញ គឺឃើញថា ដូចមានគេយកភ្លើងដុតរោល ធ្វើឲ្យក្រណាត់រួញចូលគ្នាយ៉ាងខ្លាំង។
ចំណែកឯ បវរកញ្ញាយើងវិញ បានត្រឹមឈរមើលស្បៃរ៉ូបខ្លួន ទាំងទឹកមុខស្រងូតស្រងាត់ មិនដឹងថា អ្នកណាមានកំហឹង គំនុំអ្វី បានជាដល់ថ្នាក់ធ្វើបែបនេះ ដាក់រូបនាង ដូចជាតួឯកស្រី ត្រូវគេឈ្នានីស នៅក្នុងរឿង មិនខុសនោះទេ មើលហើយ មានការអាណិតជាខ្លាំង៕
ប្រភព៖ Oun Bobo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]