ថៃ៖ កាលពីថ្ងៃទី ១១ ខែកក្កដា កន្លងទៅនេះ តារាស្រី Baifern Pimchanok បានបង្ហាញខ្លួន និងបានឆ្លើយតបរាល់ចម្ងល់របស់សារព័ត៌មាន អំពីការបែកគ្នាជាមួយ Nine Naphat ខណៈដែល តារា​ស្រី​រូប​នេះ បានបញ្ជាក់ថា អ្នក​ទាំង​ពីរ​ បាន​សម្រេច​ចិត្ត​វិល​មក​រាប់​អាន​គ្នា​ជា​មិត្ត​នឹង​គ្នា ដោយ​នៅ​តែ​គាំទ្រ និង​រាប់អាន​គ្នា​យ៉ាង​ល្អ​ដូច​មុន​។

Baifern និង Nine
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីកិច្ចសម្ភាសន៍នេះ មិនត្រឹមតែមានមិត្តរួមការងារ និងអ្នកគាំទ្របានផ្ញើពាក្យលើកទឹកចិត្តដល់ Baifern ប៉ុណ្ណោះទេ ជាពិសេស ឪពុកម្តាយរបស់តារាស្រីរូបនេះ ក៏បានផ្ញើការលើកទឹកជូនដល់កូនស្រី នូវពាក្យសំដីលួងលោមចិត្ត និងកក់ក្តៅបំផុតភ្លាមៗផងដែរ។ ដោយនៅលើទំព័រផ្ទាល់ខ្លួន ឪពុករបស់ Baifern បានចែករំលែករូបភាព ឱបកូនស្រីពីខាងក្រោយ ហើយបានសរសេរថា «អ្នកមិនត្រឹមតែជាកូនស្រីរបស់ខ្ញុំប៉ុណ្ណោះទេ តែជាពិភពលោកទាំងមូលរបស់ខ្ញុំ បេះដូងរបស់ខ្ញុំ ស្រឡាញ់អ្នកបំផុត»។ ទន្ទឹមនឹងនោះ ម្តាយរបស់នាង ក៏បានចែករំលែកនិងបានលួងនាងថា «ស្រលាញ់អ្នកបំផុត កូនស្រីដ៏មានទេពកោសល្យរបស់ខ្ញុំ»

Baifern និង ឪពុកម្ដាយ 

ក្រោមការបង្ហោះរបស់ឪពុកម្តាយ Baifern ក៏បានបន្សល់ទុកនូវអារម្មណ៍រំជួលចិត្ត ចំពោះអ្នកមានគុណដូចជា «ប៉ាគឺជាអ្វីគ្រប់យ៉ាងរបស់ខ្ញុំ ខ្ញុំស្រឡាញ់អ្នកបំផុត» ហើយក៏បានធ្វើឲ្យអ្នកលេងអ៊ីនធឺណេតជាច្រើន រំជួលចិត្ត នឹងក្តីស្រលាញ់គ្មានព្រំដែន ដែលឪពុកម្តាយរបស់ Baifern មានចំពោះកូនស្រី បន្ទាប់ពី បែកបាក់ជាមួយ Nine Naphat

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Baifern និង Nine
Baifern និង Nine
Baifern និង Nine
Baifern និង Nine
Baifern 
Baifern 
Baifern 
Baifern 
Baifern 
Baifern និង ម្ដាយ
Baifern និង ឪពុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]