ភ្នំពេញ៖ ក្រសួងការពារជាតិ ប្រកាសដំណឹងថានៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រុមការងារជួយសង្រ្គោះ ដែលមានការចូលរួមពីបណ្តាកងឯកភាពពាក់ព័ន្ធក្នុងភូមិសាស្ត្របាត់បង់ ឧទ្ធម្ភាគចក្រនឹងខិតខំប្រឹងប្រែងបន្តសកម្មភាពស្វែងរកឧទ្ធម្ភាគចក្រដែលបានបាត់បង់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺនបន្តទៀត ។

ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារជួយសង្រ្គោះ អស់រយៈពេលពេញមួយថ្ងៃ ចាប់តាំងពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអាកាសធាតុមិនអំណោយផល និងឧបសគ្គជាច្រើនក្នុងបេសកកម្មរុករកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់បង់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន នៅភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និង ខេត្តកោះកុង ក្រុមការងារជួយសង្រ្គោះនៅមិនទាន់ប្រទះឬ រកឃើញឧទ្ធម្ភាគចក្រនេះនៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព៖ ក្រសួងព័ត៌មាន

សេចក្តីជូនដំណឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]