កម្សាន្ត៖ តារាស្រី Kim Kardashian បានចេញមកបង្ហាញខ្លួន ក្នុងស្ទាយ៍ដ៏ទាក់ទាញ ជាមួយនឹងឈុតគ្រឿងអលង្កាប្រណីត ស្រោបដោយត្បូងពេជ្រ គុជខ្យង និងចិញ្ចៀនច្រមុះស្ទាយ៍បែបឥណ្ឌា ដែលកំពុងធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ពេលចូលរួមពិធីមង្គលការកូនមហាសេដ្ឋី។
ក្នុងពិធីនោះដែរ Kim Kardashian គឺជាតារាភ្ញៀវម្នាក់នៅក្នុងពិធីមង្គលការដ៏ប្រណិត នៅទីក្រុង Mumbai របស់ Anant Ambani ដែលជាកូនប្រុសរបស់មហាសេដ្ឋី Mukesh Ambani ។ ពិធីរៀបអាពាហ៍ពិពាហ៍របស់ Anant បានប្រព្រឹត្តទៅតាមពិធីប្រពៃណីហិណ្ឌូ ដូច្នេះហើយ តារាស្រី Kim Kardashian បានស្លៀកឈុតសារី ពណ៌ក្រហម។ ហើយនៅថ្ងៃបន្ទាប់ តារាស្រីរូបនេះ ពាក់អាវដ៏ស៊ិ.ច.ស៊ី វាលទ្រូង បង្ហាញសម្រស់ដ៏ឆើតឆាយ។
យ៉ាងណាមិញ តារាស្រី Kim Kardashian ក៏បានធ្វើឲ្យទស្សនិកជន យកចិត្តទុកដាក់ នៅពេលដែលនាង បានបន្ថែមនូវឈុតគ្រឿងអលង្ការពេជ្រ ដែលនាងពាក់ជុំវិញក រួមជាមួយនឹងក្រវិល ចិញ្ចៀនច្រមុះ និងគ្រឿងតុបតែងសក់ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]