កម្សាន្ត៖ តារាចម្រៀងស្រី Jennifer Lopez ត្រូវបានគេប្រទះឃើញ ដើរលេងជាមួយកូនស្រីច្បងវ័យ ១៨ ឆ្នាំដែលជាកូនស្រីរបស់ស្វាមីនាង លោក Ben Affleck អំឡុងពេល នាងនៅ Hamptons ។

យោងតាម ​​ប្រភព PageSix បានឲ្យដឹងថា តារាចម្រៀង និងកូនស្រីរបស់ Ben ដែលមានឈ្មោះថា Violet Affleck ត្រូវបានគេ ឃើញនៅឯកម្មវិធីវត្ថុបុរាណមួយនៅ East Hampton កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jennifer Lopez 

ការបង្ហាញខ្លួនលើកនេះ តារាចម្រៀងស្រី Jennifer Lopez ស្លៀកខោខូវប៊យ និងអាវក្រៅពណ៌សយ៉ាងទាន់សម័យ ចំណែក​ឯ កូនស្រីច្បង របស់ Ben Affleck បានជ្រើសរើសអាវធំ និងសំពត់ពណ៌ផ្កាឈូក និងបានពាក់របាំងមុខ នៅឯការតាំងពិពណ៌។

Jennifer Lopez និងកូនស្រីរបស់ស្វាមី

ការបង្ហាញខ្លួនរបស់ តារាស្រី Jennifer Lopez និងកូនស្រីរបស់ស្វាមី បានកើតឡើងចំ ពេលមានពាក្យចចាមអារ៉ាមជាច្រើន អំពីបញ្ហាអាពាហ៍ពិពាហ៍រវាងនាង និងស្វាមី លោក Ben Affleck។ ហើយ អ្នកទាំងពីរ មិនទាន់បានបកស្រាយ អំពីស្ថានភាពទំនាក់ទំនងរបស់ពួកគេនៅឡើយទេ ខណៈដែលបច្ចុប្បន្ន ពួកគេបានរស់នៅដាច់ដោយឡែកពីគ្នា ហើយកម្របានជួបគ្នាណាស់៕

ប្រភព៖ Ngoiao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Jennifer Lopez 
Jennifer Lopez 
Jennifer Lopez 
Jennifer Lopez 
 Ben Affleck
Jennifer Lopez និងស្វាមី លោក Ben Affleck
Jennifer Lopez និងស្វាមី លោក Ben Affleck
Jennifer Lopez និងស្វាមី លោក Ben Affleck
Jennifer Lopez និងស្វាមី លោក Ben Affleck
Jennifer Lopez និងកូនស្រីរបស់ស្វាមី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]