ភ្នំពេញ៖ ការចាប់រង្វាន់លើកទី១ នៃកម្មវិធី ដ័ចមៀល គម្រប់ខួប 40 ឆ្នាំ ចែក ៤០០ រង្វាន់ របស់ក្រុមហ៊ុនទឹកដោះគោ ដ័ចមៀល ថៃឡេនដ៍ ដែលបានរៀបចំឡើងកាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ នៅផ្សារទំនើប ម៉ាក្រូ​​ សែនសុខ រាជធានីភ្នំពេញ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការចាប់រង្វាន់លើកដំបូង ក្នុងចំណោមការចាប់រង្វាន់សរុបទាំងពីរលើក នៃកម្មវិធី ដ័ចមៀល គម្រប់ខួប 40 ឆ្នាំ ចែក 400 រង្វាន់ ដែលត្រូវបានអនុវត្តកាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៤ របស់ក្រុមហ៊ុនទឹកដោះគោ ដ័ចមៀល ថៃឡេនដ៍។

រូបភាព

កម្មវិធីនេះ អតិថិជននឹងមានឱកាសឈ្នះរង្វាន់ពិសេសរហូតដល់ ៤០០ រង្វាន់ ដោយមានការចាប់រង្វាន់ចំនួន ២លើក ដោយលើកទី១ ធ្វើឡើងនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៤ និងលើកទី២ នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៤ រង្វាន់ទាំងអស់​រួមមាន ៖​ 1- រង្វាន់ម៉ូតូហុងដាឌ្រីម ចំនួនសរុប 2 រង្វាន់, 2-រង្វាន់ iPhone 15 Plus  ចំនួនសរុប 6 រង្វាន់, 3- រង្វាន់មាស 1ជី ចំនួនសរុប 40 រង្វាន់,​ 4- រង្វាន់ប្រាក់សុទ្ធ 100 ដុល្លា   ចំនួនសរុប 100 រង្វាន់ និងរង្វាន់ប្រាក់សុទ្ធ 50 ដុល្លា ចំនួនសរុប 252 រង្វាន់ ហើយចំពោះរង្វាន់ដែលធំជាងគេគឺ រង្វាន់ម៉ូតូហុងដាឌ្រឺមសេរីថ្មី 2024 ចំនួន 2 គ្រឿង ដោយមានទឹកប្រាក់សរុបជាង 180 000 000រៀល។

រូបភាព

សម្រាប់ការចាប់រង្វាន់លើកទី១ នៃកម្មវិធី ដ័ចមៀល គម្រប់ខួប 40 ឆ្នាំ ចែក400 រង្វាន់ នេះ រង្វាន់រួមមាន រង្វាន់ប្រាក់សុទ្ធ 50ដុល្លា សរុប 126រង្វាន់, រង្វាន់ប្រាក់សុទ្ធ 100ដុល្លា  សរុប 50រង្វាន់, រង្វាន់ មាស 1ជី  សរុប 20 រង្វាន់, រង្វាន់ iPhone 15 Plus  សរុប 3 រង្វាន់ ហើយនិងរង្វាន់ធំជាងគេនោះគឺរង្វាន់ម៉ូតូហុងដាឌ្រីមសេរីថ្មី 2024 សរុប 1 គ្រឿង ។

រូបភាព

ដើម្បីអាចចូលរួមក្នុងកម្មវិធីនេះបាន អតិថិជនក៏ដូចជាអ្នកគាំទ្រទឹកដោះគោ ដ័ចមៀលទាំងអស់ទូទាំងប្រទេសកម្ពុជា គ្រាន់តែជាវនូវផលិតផល ដ័ចមៀល ប្រភេទ UHT ប្រភេទប្រអប់ក្រដាស ក្នុងនោះ រួមមានទឹកដោះគោជូរ ដ័ចមៀល 4អ៊ីន1, ទឹកសណ្តែកសៀង ដ័ចមៀល ស៊យ សេឌគ្រេតហ្ស៍ និងទឹកដោះគោ ដ័ចមៀល ឌីម៉ល ជាមួយនឹងលក្ខខណ្ឌងាយៗ ៖ ពេលលោកអ្នកទិញផលិតផលដែលបានរៀបរាប់ខាងលើ ដោយគ្រាន់តែកាត់ត្រង់សន្លឹកឆ្នោតលើផលិតផល ដោយបំពេញឈ្មោះ និងលេខទូរស័ព្ទឲ្យបានត្រឹមត្រូវ រួចយកទៅដាក់ក្នុងធុងឆ្នោតតាមហាងលក់ទំនិញដូចជា ផ្សារទំនើប ម៉ាក្រូ (Makro), ផ្សារទំនើបអ៊ីអន (AEON Mall), ផ្សារទំនើបជីបម៉ុង (Chip Mong Mall), ផ្សារទំនើបឡាក់គី (Lucky Supermarket), សេវេន អ៊ីឡេវេន (7-Eleven) និងហាងលក់ទំនិញធំតូចជាច្រើនផ្សេងៗទៀតទូទាំងប្រទេស។

រូបភាព

លទ្ធផលនៃការចាប់រង្វាន់លើកទី១ នៃកម្មវិធី ដ័ចមៀល គម្រប់ខួប 40 ឆ្នាំ ចែក​400 រង្វាន់ សម្រាប់អ្នកឈ្នះការចាប់រង្វាន់ពីក្រុមហ៊ុនទឺកដោះគោ ដ័ចមៀល ក្រុមហ៊ុននឹងប្រកាសឈ្មោះអ្នកឈ្នះក្នុងហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុនផ្ទាល់ និងមានការផ្សាយផ្ទាល់ (Live) នៅលើហ្វេសប៊ុកផេកផ្លូវការ We Love Dutch Mill Cambodia, Dutch Mill Cambodia Quality Milk និងហ្វេសប៊ុកផេក Dutch Mill Cambodia Soy ឬអាចចូលរួមទស្សនាដោយផ្ទាល់បាន ដោយក្រុមហ៊ុននឹងជូនដំណឹងទុកជាមុន។

រូបភាព

សម្រាប់ព័ត៌មានលម្អិតអំពីប្រូម៉ូសិនពិសេស អតិថិជនអាចសាកសួរព័ត៌មាន និងតាមដានការប្រកាសលទ្ធផលរង្វាន់បាន តាមរយៈហ្វេសប៊ុកផេកផ្លូវការដែលបានជម្រាបជូនខាងលើ ៕

រង្វាន់ធំអបអរសាទរខួប 40ឆ្នាំ របស់ ដ័ចមៀល ចែក ៤០០ រង្វាន់ សរុបជាង 180,000,000 រៀល ឱកាសឈ្នះរង្វាន់ជាច្រើន នៅតែរង់ចាំអតិថិជនដែលមានសំណាងឈ្នះក្នុងកម្មវិធីនេះ​៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]