នៅថ្ងៃទី14 ខែកក្កដា ឆ្នាំ 2024នេះ សិស្សានុ សិស្សនៃសាលាអន្តរជាតិ អាយ ស៊ី អេស រួមទំងថ្នាក់ដឹកនាំសាលាសរុបចំនួន 13 រូប ធ្វើដំណើរទស្សនៈកិច្ចសិក្សាអន្តរជាតិប្រចាំឆ្នាំ ទៅកាន់រដ្ឋល្បីៗនៃសហរដ្ឋអាមេរិក មានជាអាទិ៍ដូចជា New York, Massachusetts, Maine, និង New Hampshire រយៈពេល 13ថ្ងៃ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សិស្សានុសិស្សទាំងអស់ នឹងមានឱកាស ចូលទស្សនៈកិច្ចសិក្សា នៅសាកលវិទ្យាល័យល្បីៗ ដូចជា៖ 1) សាកលវិទ្យាល័យ Harvard (Harvard University) 2) វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (MIT) 3) សាកលវិទ្យាល័យ Suffolk និង 4) មហាវិទ្យាល័យ Queens រួមជាមួយនឹងតំបន់ទេសចរណ៍សំខាន់ៗជាច្រើនផ្សេងទៀត។

រូបភាព

ដំណើរទស្សនៈកិច្ចសិក្សាអន្តរជាតិប្រចាំឆ្នាំ នៃសាលាអន្តរជាតិ អាយ ស៊ី អេស នឹងផ្ដល់ឱកាសឱ្យសិស្សានុសិស្សទទួលបាននូវ៖

1. ការសិក្សាផ្ទាល់ក្នុងសាកលវិទ្យាល័យ និងមហាវិទ្យាល័យល្បីៗ

2. ការតម្រង់ទិសលើមុខវិជ្ជា និងជំនាញសម្រាប់ការសិក្សាបន្ត នៅកម្រិតក្រោមឧត្តមសិក្សា

3. ការផ្លាស់ប្ដូរបទពិសោធន៍សិក្សា និងការទំនាក់ទំនងអន្តរជាតិជាមួយសិស្សានិស្សិតក្នុងសាកលវិទ្យាល័យល្បីៗ

4. ការបង្កើនជំនាញទំនាក់ទំនងភាសាអង់គ្លេស ទាំងការនិយាយ និងការសរសេរ

5. ការស្វែងយល់ពីជាក់ស្តែង អំពីវប្បធម៌អន្តរជាតិ និងការរស់នៅបែបប្រជាជនសកលលោក

6. ការស្វែងយល់ពីកន្លែងប្រវត្តិសាស្ត្រ សាកលវិទ្យាល័យ សាលសិល្បៈ សារមន្ទីរ និងកន្លែងកំសាន្តជាច្រើន

7. វិញ្ញាបនបត្រសិក្សាពីសាកលវិទ្យាល័យ ឬមហាវិទ្យាល័យ។

រូបភាព

សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាកណ្តាល) :

អគារលេខ 14 ផ្លូវលេខ 214 សង្កាត់បឹងរាំង ខណ្ឌដូនពេញ ភ្នំពេញ

ទូរស័ព្ទ: 099 509 998 / 016 929 985

សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាកាល់ម៉ែត)

អគារលេខ 25 ផ្លូវលេខ 75 សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ

ទូរស័ព្ទ: 099 509 997 / 016 929 975

FACEBOOK: https://www.facebook.com/icsis2004

Telegram Channel: https://t.me/+GG3VditiVtswY2Fl

គេហទំព័រ: www.ics.edu.kh

អុីម៉េលៈ [email protected]

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]