អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំសិល្បករនិងក្រុមការងារចុះថត MV ចម្រៀងថ្មីដោយផ្ទាល់ប្រកបដោយគុណភាព ដើម្បីត្រៀមអបអរសាទរក្នុងពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោនៅថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៤ ខាងមុខនេះ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុង MV ចម្រៀងនេះមានការចូលរួមច្រៀងរួមគ្នាដោយកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra ជាច្រើនរូប ជាក់ស្តែងក្នុងថ្ងៃថត MV ចម្រៀង « ៥សីហាការដ្ឋានប្រវត្តសាស្រ្តហ្វូណនតេជោ» គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញដឹកនាំថត MV ចម្រៀងដោយផ្ទាល់ ដើម្បីទទួលបាន MV ចម្រៀងថ្មីដែលល្អ ប្រកបដោយគុណភាពខ្ពស់ដើម្បីទុកជាប្រវត្តិសាស្រ្តដែលមានបងប្អូនប្រជាពលរដ្ឋខ្មែរ និងសិល្បករជាង ៣ពាន់នាក់ និងគ្រប់ស្ថាប័ន។ បើទោះបីជាការថត MV ចម្រៀងនេះត្រូវធ្វើឡើងភ្លាមៗ និងជួបនូវការឧបសគ្គបន្តិចបន្តួចក្តី ប៉ុន្តែអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំក្រុមការងារ និង សិល្បករ ថតរហូតបញ្ចប់ដោយជោគជ័យ និងទទួលបាននូវសមិទ្ធិផលដ៏ល្អ ដើម្បីបង្ហាញមហាជន ។

រូបភាព

បើតាមគម្រោង MV ចម្រៀង ៥សីហាការដ្ឋានប្រវត្តសាស្រ្តហ្វូណនតេជោ នឹងចេញជាផ្លូវការនៅក្នុងឆាប់ដើម្បីត្រៀមអបអរសាទរក្នុងពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ ដោយក្នុង MV ចម្រៀងមួយបទនេះ បានច្រៀង និងរៀបរាប់ពីអត្ថប្រយោជន៍ក្នុងការជីក ព្រែកជីកហ្វូណនតេជោ  ប្រកបដោយខ្លឹមសារ និងអត្ថន័យពិរោះរណ្តំចិត្ត ពេលស្តាប់ហើយ មហាជនកាន់តែស្គាល់ស្គាល់ពីព្រែកជីកនេះ ។ សិល្បករសិល្បការិនីដែលបានចូលរួមច្រៀង និងសម្តែងក្នុង MV ចម្រៀងនេះ ម្នាក់ៗបានបង្ហាញអារម្មណ៍រីករាយ និងចូលរួមគាំទ្រ គម្រោងព្រែកជីកហ្វូណនតេជោ ទាំងអស់គ្នា ។  

រូបភាព

គួរបញ្ជាក់ផងដែរថា ព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៤ ខាងមុខនេះហើយ ដែលគម្រោង ព្រេកជីកនេះ គឺជាគម្រោងផ្លូវទឹកប្រវត្តិសាស្រ្តរបស់ កម្ពុជា តភ្ជាប់ពីផ្លូវទឹកសាបទៅកាន់ទឹកសមុទ្រ ។

បច្ចុប្បន្ន វីដេបទ"ប្រាំសីហាការដ្ឋានប្រវត្តសាស្រ្តហ្វូណនតេជោ" ក្រុមការងារផលិតកម្ម កំពុងតែមមាញឹក កាត់តយ៉ាងយកចិត្តទុកដាក់បំផុត។ MV ផ្លូវការនឹងបញ្ចេញ ឆាប់ៗខាងមុខនេះ ពោលគឺ មុនថ្ងៃ បើក ការដ្ឋានតែម្ដង៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]