កូរ៉េខាងត្បូង៖ Lisa ដែលសមាជិកក្រុមចម្រៀងនារី BLACKPINK នៅតែទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ទស្សនិកជន និងអ្នកគាំទ្រ បើទោះបីជានាងបានចាកចេញពីផលិតកម្ម YG Entertainment ហើយក្ដី។

ថ្មីៗនេះ នាងក៏បានបញ្ចេញបទចម្រៀងថ្មីមានចំណងជើងថា "Rockstar" ដែលចេញផ្សាយក្រោមផលិតកម្ម LLOUD របស់នាងផងដែរ។ ដោយឡែក បើងាកមកការងារចូលរួមកម្មវិធីនានាវិញ គឺនាងបានទទួលការអញ្ជើញមិនដែលដាច់ទេ ហើយថ្មីៗនេះ Lisa បានចូលរួមកម្មវិធី រៀបចំឡើងដោយ Hyundai នៅ ទីក្រុងសេអ៊ូល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ តារាចម្រៀងស្រីសញ្ជាតិថៃរូបនេះ បានស្លៀកពាក់សាមញ្ញៗណាស់ គឺអាវយឺតពណ៌សបញ្ចេញក្បាលពោះ គូជាមួយនឹងខោស្បែកពណ៌ខ្មៅ និងស្បែកជើងប៊ូតកែងពណ៌ខ្មៅ ជាមួយនឹងខ្សែក្រវាត់មានពាក្យថា "Rockstar" ហើយអ្វីដែលគេចាប់អារម្មណ៍នោះគឺនាងបានទម្លាក់សក់ខ្មៅរលើបរលោងត្រង់ភ្លឹង មើលទៅពិតជាស្រស់ស្អាតទាក់ទាញមួយបែបតាមស្ទាយ៍របស់នាង៕  

Lisa  
Lisa  
Lisa  
Lisa  
Lisa  
Lisa  
Lisa  

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]