ចិន៖ អតីតសមាជិករបស់ក្រុមចម្រៀងបុរស EXO គឺ Huang Zitao ដែលបច្ចុប្បន្នជាតារាចម្រៀងផងនិងសម្ដែងផង បានប្រកាសជាសាធារណៈថារូបគេបានទាក់ទងគ្នាជាមួយនឹងកញ្ញា Xu Yiyang ដែលជាសិល្បករក្រោមទ្រនំរបស់ខ្លួន។

Huang Zitao
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Xu Yiyang

ការពិតទៅ នេះពុំមែនជារឿងប្លែកថ្មីទេសម្រាប់អ្នកគាំទ្រ Tao ព្រោះគេសង្ស័យមួយរយៈធំមកហើយថាតារារ៉េបរូបនេះ មានទំនាក់ទំនងស្នេហាជាមួយនឹង Yiyang ដោយសារតែកន្លងមកមានភ័ស្តុតាងនិងរូបថតគូជាច្រើន ដែលអ្នកគាំទ្រលួចថតបាន ដែលក្នុងនោះ Tao ថែមទាំងណែនាំឲ្យ Yiyang ទៅចួបជាមួយនឹងឪពុកម្ដាយរបស់ខ្លួនទៀតផង។

ឥលូវនេះ Tao បានចេញវីដេអូរាំឱបគ្នាយ៉ាងផ្អែមល្ហែមជាមួយនឹងតារាស្រីសញ្ជាតិចិនម្នាក់នេះ ដែលនាងធ្លាប់ជាអ្នកហាត់ការនៅ Sm Entertainment ផងដែរ។ ក្នុងរូបភាពដែលគេបង្ហោះនោះគឺអ្នកទាំងពីរបានឱបនិងថើបគ្នានៅនឹងមុខព្រះអាទិត្យអស់ស្តង្គត។

ក្រោយពីតារាទាំងពីរបានបញ្ចេញដំណឹងរីករាយនេះ អ្នកគាំទ្រក៏បានចេញមុខមកជូនពរក៏ដូចជាកោតសរសើរថាពួកគេពិតជាសមគ្នាខ្លាំងណាស់៕

រូបភាព​​ផ្លូវការរបស់ Tao និង Yiyang
រូបភាព​​ផ្លូវការរបស់ Tao និង Yiyang
រូបភាព​​ផ្លូវការរបស់ Tao និង Yiyang
រូបភាព​​ផ្លូវការរបស់ Tao និង Yiyang
រូបភាព​​ផ្លូវការរបស់ Tao និង Yiyang
រូបភាព​​ផ្លូវការរបស់ Tao និង Yiyang

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]