កម្សាន្ត៖ ក្រោយចាកចេញពីផលិតកម្ម YG Entertainment រួចមក Lisa ក៏បានបើកផលិតកម្មផ្ទាល់ខ្លួនមានឈ្មោះថា LLOUD ហើយថ្មីៗនេះ នាងក៏បានបញ្ចេញបទចម្រៀងថ្មីមានឈ្មោះថា "Rockstar" ដែលបានថតនៅប្រទេសថៃផងដែរ។

Lisa 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Travis Scott

មកទល់ពេលនេះ បទចម្រៀង "Rockstar" មានអ្នកចុចចូលទស្សនានៅក្នុង Youtube លើសពី១០០លានហើយ ដែលចាត់ទុកជាបទចម្រៀងមួយដ៏ជោគជ័យ មិនខុសពីបទផ្សេងៗទៀតរបស់ Lisa និង BLACKPINK នោះទេ។

Lisa 
Travis Scott

នៅក្នុងបទចម្រៀងនោះដែរ គេឃើញថា Lisa បានបញ្ចេញក្បាច់រាំយ៉ាងរស់រវើកនៅលើផ្លូវដ៏ស្ងាត់មួយនាពេលយប់នៅម្ដុំ Chinatown ឯទីក្រុងបាងកកក៏ដូចជានៅផ្សារទំនើបដែលគេបោះបង់ចោល។ យ៉ាងណាមិញ ឈុតមួយដែលគេចាប់អារម្មណ៍ខ្លាំងនោះគឺឈុត Lisa ឈរនៅក្នុងចំណោមមនុស្សស្រីកាត់សក់សេះពាក់អាវ Hoodie ពណ៌សជាច្រើននាក់។

បទ Rockstar

យ៉ាងណាមិញ លោក Gabriel Moses ដែលជាផលិតករបានដឹកនាំបទចម្រៀង "FE!N" របស់តារារ៉េបប្រុស Travis Scott នោះបានចេញមកចោទប្រកាន់ថា Lisa បានចម្លងប្លង់ថតមួយនេះតាមបទចម្រៀងនេះតាមបទ "FE!N" ហើយបានអះអាងថា ក្រុមរបស់ Lisa បានទាក់ទងមកអ្នក Editor នៅក្នុងក្រុមរបស់លោកឲ្យជួយថតប្លង់នេះ តែត្រូវបដិសេធ ប៉ុន្តែនាងបានយកប្លង់នេះទៅថតទាល់តែបាន។

រូបភាព

ភាពដូចគ្នាត្រង់ឈុតនេះធ្វើឲ្យ លោក Gabriel Moses ទុកពេលឲ្យ Lisa ចេញមកបកស្រាយរយៈពេលកន្លះខែ ប៉ុន្តែគេពុំទាន់ដឹងថាលោកមានចំណាត់ការយ៉ាងណាទៅលើតារាស្រីរូបនេះទេ៕  

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]