កម្សាន្ត៖ បន្ទាប់ពីបញ្ចប់ការបំពេញកាតព្វកិច្ចយោធាក្នុងប្រទេសកូរ៉េខាងត្បូងរួចរាល់ Jin ក៏បានត្រឡប់ចូលមកអង្រួនបេះដូងហ្វេនសារជាថ្មី។ កាលពីថ្ងៃអាទិត្យ ទី១៤ ខែកក្កដា កន្លងទៅនេះផងដែរ Jin បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ដង្ហែក្បួន កីឡាអូឡាំពិច ដែលប្រជុំទៅដោយកីឡាករបាល់ទាត់ល្បីៗមកពីជុំវិញពិភពលោក។
មិនតែប៉ុណ្នោះ Jin ក៏បានក្លាយជាតារា Kpop ដំបូងគេ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងព្រឹត្តិការណ៍នេះ ក្នុងនាមជាអ្នកកាន់ភ្លើងគប់តំណាងឲ្យប្រទេសកូរ៉េខាងត្បូង។ ជាមួយគ្នានេះ តារាប្រុសដែលមានវ័យ 31 ឆ្នាំរូបនេះបានបញ្ចប់កាតព្វកិច្ចយោធារបស់ខ្លួនកាលពីខែមុន ដោយបានក្លាយជាសមាជិក BTS ដំបូងគេដែលបានត្រឡប់មកវិញ។
ខណៈពេលដែលហេតុផល សម្រាប់ការចូលរួមរបស់តារាចម្រៀងប្រុសរូបនេះ នៅក្នុងការបញ្ជូនតភ្លើងកប់ មិនត្រូវបានបង្ហាញឱ្យដឹងនោះទេ តែវាទំនងជាមកពីប្រជាប្រិយភាពទូទាំងពិភពលោករបស់ BTS និងសារលើកទឹកចិត្តរបស់ពួកគេ " Love Yourself " "ស្រឡាញ់ខ្លួនអ្នក"៕
ប្រភព៖ Hindustan Times
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]