បរទេស៖ តារាសម្តែង លោក Leonardo DiCaprio និងគូស្នេហ៍ ដែលជាតារាម៉ូដែលវ័យ ២៦ ឆ្នាំ Vittoria Ceretti បានទៅមើលការប្រគុំតន្ត្រីមួយ និងញ៉ាំអាហារពេលល្ងាចជាមួយគ្នា អំឡុងពេលវិស្សមកាលចុងសប្តាហ៍របស់ពួកគេ នៅ Los Angeles ។

Leonardo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារា​មួយ​គូ​នេះ ​ត្រូវ​បាន​គេ​ឃើញ​កាន់​ដៃ​គ្នា​ ពោរពេញដោយភាពផ្អែមល្ហែម តាម​ដង​ផ្លូវ​កាល​ពី​ល្ងាច​ ថ្ងៃ​ទី​១៤ ខែ​កក្កដា កន្លងទៅនេះ។ តារា​វ័យ ៤៩ ឆ្នាំ លោក Leonardo DiCaprio និង​ គូស្នេហ៍វ័យក្មេងរូបនេះ​បាន​រីករាយ​​ នឹង​ការ​ណាត់​ជួប​គ្នាជា​ធម្មតា ​ដូច​គូស្នេហ៍​ដទៃ។

Leonardo និងគូស្នេហ៍

ជាមួយគ្នានេះដែរ លោក Leonardo ក៏បានទាក់ទាញការចាប់អារម្មណ៍ ដោយបានបង្ហាញខ្លួន ស្លៀកខោពណ៌កាគី អាវយឺតដៃវែង និងមួកកីឡាបេស្បល ខណៈដែលគូស្នេហ៍ Vittoria បង្ហាញខ្លួនក្នុងស្ទាយ៍ធម្មតា ជាមួយនឹងសំពត់ និងអាវក្រណាត់ ព្រមទាំងបាន​ទុក​មុខ​ឲ្យ​ទទេស្អាត លេងស្ទាយ៍​សក់​ចុះ​​ តាម​ធម្មជាតិ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Leonardo
Leonardo
Leonardo
Leonardo
Leonardo
Leonardo និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]