កូរ៉េខាងត្បូង៖ Cha Eunwoo គឺជាតារាសម្ដែងប្រុសផងនិងជាតារាចម្រៀងប្រុសដ៏មានទេពកោសល្យផង ដែលជារឿយៗ អ្នកគាំទ្រតែងតែស្ញើចសរសើរនឹងសម្រស់ផ្ទៃមុខនិងរូបរាងរបស់តារាប្រុសម្នាក់នេះ ថាពិតជាសង្ហាខ្លាំងណាស់។
ថ្មីៗនេះ Eunwoo បានចេញមកធ្វើឲ្យអ្នកគាំទ្រចំហមាត់ម្ដងទៀត ក្រោយលេចមុខនៅលើទស្សនាវដ្ដី GQ Korea សម្រាប់ខែសីហាខាងមុខនេះ ជាមួយនឹងការថតរូបឆ្លុះបញ្ចាំងឲ្យឃើញពីប្រណីតភាព និងភាពថ្លៃថ្នូរ ដោយមានការឧបត្ថម្ភពីម៉ាក Saint Laurent ។
តាមរយៈរូបថតដែល GQ បានបង្ហោះទាំងបីរូបនេះ Cha Eunwoo បានស្លៀកអាវធំ ពណ៌ខ្មៅមួយឈុត ពណ៌រាងទឹកប៊ិចចាស់មួយឈុត និងអាវសាច់ក្រណាត់រលោងកតាំង ពណ៌ត្នោតជាមួយនឹងខោខ្មៅ ដែលកាន់តែលើកសម្រស់តារាប្រុសម្នាក់នេះឲ្យមើលទៅ ថ្លៃថ្នូរ និងប្រណីតខ្លាំង៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]