ដាយ អ៊ិឈិ ឡាយហ្វ៍ ទទួលបានពានរង្វាន់ "ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេស កម្ពុជា" រយៈពេល២ឆ្នាំជាប់ៗគ្នាពីកម្មវិធី Insurance Asia Awards ដែលធ្វើឡើងកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាត Marina Bay Sand ប្រទេសសិង្ហបុរី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សInsurance Asia Awards ត្រូវបានគេទទួលស្គាល់ថាជាកម្មវិធីពានរង្វាន់ដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កម្មវិធីនេះទទួលស្គាល់ពីការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការច្នៃប្រឌិតរបស់ក្រុមហ៊ុន ដែលអាចបង្កើតការផ្លាស់ប្តូរសម្រាប់ជីវិតរស់នៅរបស់អតិថិជន តាមរយៈការច្នៃប្រឌិតថ្មីៗ។
លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បានចែករំលែកថា «យើងមានមោទនភាពដែលបានឈ្នះពានរង្វាន់នេះជាថ្មីម្តងទៀត។ ក្នុងការសម្រេចបានសមិទ្ធផលនេះគឺមិនអាចទៅរួចទេ ប្រសិនបើមិនមានការប្រឹងប្រែងពីក្រុមការងារទាំងអស់របស់យើងដែលជាកម្លាំងដ៏សំខាន់នៅពីក្រោយភាពជោគជ័យរបស់ក្រុមហ៊ុន។ លោកបានបន្ថែមថា «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទំនុកចិត្ត និងការបន្តគាំទ្ររបស់និយ័តករធានារ៉ាប់រងកម្ពុជា អតិថិជន និងដៃគូអាជីវកម្ម។ កិច្ចប្រឹងប្រែងរួមគ្នានេះស្របតាមគោលបំណងរបស់ក្រុមហ៊ុន ‘សហការជាមួយលោកអ្នក ដើម្បីកសាងអនាគតកាន់តែប្រសើរ និងមានសុវត្ថិភាព’។ នេះក៏ជាសមិទ្ធផលដ៏គួរឱ្យចងចាំមួយផងដែរ ព្រោះវាស្របជាមួយនឹងខួប៥ឆ្នាំរបស់យើងនៅកម្ពុជា»។
ការរីកចម្រើន និងការពង្រីកខ្លួនយ៉ាងឆាប់រហ័ស
ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ដាយ អ៊ិឈិ ឡាយហ្វ៍ បានផ្តល់សំណង និងអត្ថប្រយោជន៍បន្ថែមសរុបជាង ៤៥ ម៉ឺនដុល្លារអាមរិក និងបានការពារអតិថិជនជាង២ម៉ឺននាក់នៅកម្ពុជា។ ក្រុមហ៊ុនមានទីស្នាក់ការកណ្តាល ការិយាល័យសាខាចំនួន២ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលចំនួន៣ ហើយឥឡូវនេះ ជាមួយនឹងការប្តេជ្ញាចិត្តរយៈពេលវែងនៅកម្ពុជា ពួកគាកំពុងពង្រីកមជ្ឈមណ្ឌលបណ្តុះបណ្តាលទៅកាន់ខេត្តចំនួន២បន្ថែមទៀត។ ចាប់ពីខែកញ្ញាឆ្នាំ២០២៣ ក្រុមហ៊ុនបានបន្តរីកចម្រើន ដោយបានជ្រើសរើសភ្នាក់ងារអាជីពទាំងពេញម៉ោង និងក្រៅម៉ោងសរុបជាង២០០នាក់ តាមរយៈកម្មវិធីបណ្តុះបណ្តាលតាមបែបស្តង់ដាជប៉ុនរបស់ខ្លួន។ ក្រុមហ៊ុនមិនត្រឹមតែជួយបង្កើតឱកាសការងារប៉ុណ្ណោះទេ ថែមទាំងបានពង្រីកការទទួលបានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុទៅកាន់គ្រួសារនៅកម្ពុជាកាន់តែច្រើនផងដែរ។
ការច្នៃប្រឌិតផលិតផល និងសេវាកម្ម ដើម្បីបំពេញតម្រូវការក្នុងស្រុក
ដោយទទួលស្គាល់ពីតម្រូវការកើនឡើងរបស់អតិថិជន ដាយ អ៊ិឈិ ឡាយហ្វ៍ បានដាក់សម្ពោធផលិតផលថ្មីមួយឈ្មោះថា 'EASYCare' កាលពីខែមេសា ឆ្នាំ២០២៤នេះ ដើម្បីដោះស្រាយគម្លាតនៃលទ្ធភាពទទួលបានធានារ៉ាប់រងអាយុជីវិត។ ផលិតផលនេះត្រូវបានបង្កើតឡើង ដើម្បីបំពេញតម្រូវការអតិថិជនសម្រាប់កញ្ចប់ធានារ៉ាប់រងដែលមានតម្លៃសមរម្យ រហ័ស និងងាយស្រួលក្នុងការទិញ ដែលជួយសម្រួលដល់ការទទួលបានធានារ៉ាប់រងអាយុជីវិត។
ការបង្កើនភាពជាដៃគូយុទ្ធសាស្ត្រ
ក្នុងរយៈពេលត្រឹមតែ៥ឆ្នាំ ដាយ អ៊ិឈិ ឡាយហ្វ៍ បានបង្កើតភាពជាដៃគូចំនួន៤ ជាមួយធនាគារវឌ្ឍនៈ ធនាគារសាខម ធនាគារ អ អេច ប៊ី និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដើម្បីជួយជម្រុញបង្កើនបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ ក្រៅពីភាពជាដៃគូជាមួយធនាគារដៃគូ ក្រុមហ៊ុនក៏បន្តពង្រីកដៃគូថ្មីផងដែរ ដោយថ្មីៗនេះ បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយ Think Think Cambodia និងសាលាមត្តេយ្យអន្តរជាតិជប៉ុន Japanese International School of Phnom Penh (JISPP)។
ការគាំទ្រសុខុមាលភាពរបស់សហគមន៍
ដាយ អ៊ិឈិ ឡាយហ្វ៍ តែងតែគាំទ្រដល់កិច្ចការងារផ្សេងៗក្នុងសហគមន៍ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះសហគមន៍។ គំនិតផ្តួចផ្តើមថ្មីៗនេះ រួមមានការបរិច្ចាគថវិកាទៅកាន់មជ្ឈមណ្ឌលកុមារ បេះដូងជប៉ុន ដើម្បីជួយទ្រទ្រង់ដល់ការថែទាំ និងព្យាបាលអ្នកជំងឺ និងសាងសង់អគារមន្ទីរពេទ្យថ្មីនៅខេត្តកណ្តាល។
\អំពី ដាយ អ៊ិឈិ ឡាយហ្វ៍
ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកលូតលាស់លឿនមួយនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែជាង ៥ឆ្នាំប៉ុណ្ណោះ។ ដាយ អ៊ិឈិ ឡាយហ្វ៍ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុនអស់រយៈពេលជាង ១២១ ឆ្នាំ ជាប្រវត្តិសាស្ត្រ និងបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនតូក្យូស្តុកអ៊ិចឆេង (Tokyo Stock Exchange)។
ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ ១៩០២មក យើងបានប្តេជ្ញាចិត្តសហការជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីកសាងអនាគតកាន់តែប្រសើរ និងមានសុវត្ថិភាពសម្រាប់គ្រប់គ្នា។ ក្រុមហ៊ុនបាននាំយកការប្តេជ្ញាចិត្តដូចគ្នាមកកម្ពុជា ដោយនាំមកនូវដំណោះស្រាយហិរញ្ញវត្ថុដ៏ច្នៃប្រឌិតដែលសមស្របតាមតម្រូវការលោកអ្នក។ តម្លៃស្នូល «យើងគិតគូរ យើងធ្វើអ្វីដែលត្រូវ និងយើងច្នៃប្រឌិតថ្មី» បានណែនាំគ្រប់ការសម្រេចចិត្តទាំងអស់របស់ក្រុមហ៊ុន។ ក្នុងនាមជាដៃគូរបស់លោកអ្នក ដាយ អ៊ិឈិ ឡាយហ្វ៍ នឹងនៅគាំទ្រដល់សុខមាលភាពរបស់លោកអ្នក និងក្រុមគ្រួសារជានិច្ច។
*ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង អ៊ីង មានគ្រឹះមូលធនដ៏រឹងមាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៤៤៥.០៨ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង ៤៩.៧១ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៤)។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]