កម្សាន្ត៖ ទំនាក់ស្នេហារវាងតារាចម្រៀងផបល្បីឈ្មោះ Taylor Swift និង លោក Travis Kelce ដែលជាកីឡាករបាល់ឱប នៅតែបន្តរក្សាភាពផ្អែមល្ហែម បើទោះបីជាពួកគេទាក់ទងគ្នាបានជិត១ឆ្នាំហើយក្ដី។

 Taylor Swift និង Travis Kelce
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែធ្លាប់ទៅចូលរួមលើកទឹកចិត្ត Travis ដល់ទីលានប្រកួតទេ Taylor ក៏បាននាំ Travis Kelce ឡើងឆាកតន្ត្រី The Era Tours នៅទីក្រុងអាំស្ទើរដាំ របស់នាង និងសម្ដែងជាមួយគ្នាដែរ កាលពីថ្ងៃទី៦ខែកក្កដាកន្លងទៅ។

 Taylor Swift និង Travis Kelce

ឥឡូវនេះ លេចរូបភាពជាច្រើនរបស់ Taylor និង Travis ដើរលេងជាមួយគ្នារួមជាមួយនឹងមិត្តភក្តិរបស់នាងនិងគេ ដែលក្នុងនោះមានកីឡាករបាល់ឱបល្បីឈ្មោះ Patrick Mohames និងភរិយាផងដែរ។ នៅក្នុងរូបភាពថតជុំគ្នានោះ Travis បានឈរក្បែរ Taylor និងឱបកនាងកៀកពីខាងក្រោយដូចមិនចង់ឃ្លាតសោះ ខណៈ តារាចម្រៀងស្រីរូបនេះបានផ្ដេកក្បាលទៅលើដៃគេ ដែលមើលទៅជាកាយវិការបង្ហាញភាពផ្អែមល្ហែមខ្លាំងណាស់៕

 Taylor Swift និង Travis Kelce
 Taylor Swift និង Travis Kelce
រូបភាព​​ថ្មីរបស់ Taylor Swift និង Travis Kelce
រូបភាព​​ថ្មីរបស់ Taylor Swift និង Travis Kelce

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]