បរទេស៖ នៅថ្ងៃខួបអាពាហ៍ពិពាហ៍ទីពីរ របស់តារាសម្ដែង លោក Ben Affleck និងភរិយា តារាចម្រៀងស្រី Jennifer Lopez បានធ្វើឲ្យហ្វេនជាច្រើន ចាប់អារម្មណ៍ នៅពេលដែលម្នាក់ៗ បានទៅកន្លែងផ្សេងគ្នាទោះបីជាពួកគេ នៅតែពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍របស់ពួកគេ ក៏ដោយ។
យោងតាមសារព័ត៌មាន Dailymail បានឲ្យដឹងថា តារាចម្រៀងស្រី Jennifer Lopez បានចេញទៅកម្សាន្តខាងក្រៅជាមួយអ្នកគ្រប់គ្រង នៅ The Hamptons, East Coast នៃសហរដ្ឋអាមេរិក ខណៈដែលតារាស្រីរូបនេះ ត្រូវបានគេឃើញបើករថយន្តលើផ្លូវ ហើយជិះកង់ដើរលេងកម្សាន្ត។ ទន្ទឹមនឹងនោះ នៅផ្នែកផ្សេងទៀត លោក Ben Affleck បានមកដល់ការិយាល័យរបស់ខ្លួន នៅ Los Angeles ខណៈដៃកាន់កាហ្វេទឹកកកមួយកែវ និងកាបូបមួយ ពេលលោកទៅធ្វើការ តែតារាប្រុសរូបនេះ នៅតែពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍ នៅលើដៃរបស់ខ្លួន។
គួររំឮកផងដែរថា កាលពីឆ្នាំមុន ប្ដីប្រពន្ធមួយគូនេះ បានប្រារព្ធខួបអាពាហ៍ពិពាហ៍មួយឆ្នាំ ជាមួយនឹងអាហារពេលល្ងាចដ៏រ៉ូមែនទិកនៅភោជនីយដ្ឋានមួយកន្លែង។ ប៉ុន្តែ នៅក្នុងខែឧសភាឆ្នាំនេះ ពាក្យចចាមអារ៉ាមអំពីការបែកបាក់អាពាហ៍ពិពាហ៍របស់ ពួកគេទាំងពីរក៏បានកើតឡើង នៅពេលដែលពួកគេ លែងនៅជាមួយគ្នា។ ហើយខាងប្រភពរបស់ PageSix បាននិយាយថា អ្នកទាំងពីរមានបញ្ហា តាំងពីចុងខែមីនា មកម៉្លេះ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]